លោក ស ចំរុង និងលោក ស៊ូម សារឿន ដឹកនាំសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ជាង២ពាន់នាក់ ហែក្បួន បិទយុទ្ធនាការឃោសនាបោះឆ្នោត នៅនៅឃុំសោប និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

(ក្រចេះ)៖ លោក ស ចំរុង តំណាងរាស្ត្រមណ្ឌលខេត្តក្រចេះ និងលោក ស៊ូម សារឿន ជាអនុប្រធានក្រុមការងារពង្រឹស្រុកព្រែកប្រសព្វ និងជាប្រធានក្រុមការងារចុះជួយឃុំសោប និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វខេត្តក្រចេះ នាព្រឹកថ្ងៃសុក្រ ៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២៣ បានបើកពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សម្រាប់នីតិកាលទី៧នៃរដ្ឋសភា ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នៅឃុំសោប និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។


ក្នុងឱកាសនោះ លោក ស៊ូម សារឿន បានដឹកនាំហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលមានសមាជិកសមាជិកាប្រមាណជាង ២ពាន់នាក់ មកឃុំសោប និងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ បើទោះស្ថិតក្រោមស្ថានភាពមេឃមានភ្លៀងរលឹមស្រិចៗ យ៉ាងណាក៏ដោយ ក៏លោកឈរទទួលស្វាគមន៍ លើកទឹកចិត្តអ្នកគាំ និងបានអំពាវនាវ ដល់អ្នកចូលរួមទាំងជួយប្រាប់បងប្អូន កូនចៅ អ្នកភូមិផង អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយគូសឲ្យចំក្នុងប្រអប់ លេខរៀងទី១៨ គណបក្សប្រជាជនកម្ពុជា ដើម្បីបន្តគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា និងគាំទ្រយ៉ាងពេញទំហឹងបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត។


កម្មវិធីនេះបញ្ចប់ដោយភាពរីករាយ និងកក់ក្តៅបំផុតពីសមាជិកសមាជិកបក្ស ដែលបានចូលរួម ក្រោមសម្លេងស្រែកជ័យឃោស * ជយោ! គណបក្សប្រជាជនកម្ពុជា ដ៏រុងរឿង * ជយោ! សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន * មានសន្តិភាព ទើបមានការអភិវឌ្ឍន៍ និងលទ្ធិប្រជាធិបតេយ្យ។ ដោយ ហួត សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *