បញ្ជូនជនសង្ស័យគ្រឿងញៀន១១នាក់ ទៅតុលាការខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត បានរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ១១នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដាឆ្នាំ២០២៣នេះ ពាក់ព័ន្ធករណីជួញដូរ រក្សាទុក និង ប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលការងារបរឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា នៅថ្ងៃទី១៨-១៩ កក្កដា ឆ្នាំ២០២៣ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានបង្រ្កាបមុខសញ្ញាជួញដូរ រក្សាទុកនិងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ៣ករណីដោយឡែកពីគ្នា ដោយបានឃាត់ខ្លួនជនសង្ស័យ១១នាក់ជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រួចបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរៀបចំសំណុំរឿងអនុវត្តនិតិវិធីបន្ត ។

លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះ កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន៤៩កូនថង់ ច្រកចូលថង់តែ០១ ទម្ងន់ស្មើ១១.២៥ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ,ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន០២ថង់ ច្រកចូលថង់តែ០១ ទម្ងន់ស្មើ៤៧.៦៨ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ, ថ្នាំគ្រាប់ពណ៌ក្រហមមានអក្សរ( WY ) ចំនួន៩៩គ្រាប់ និងពណ៌បៃតង០១គ្រាប់ សរុបចំនួន១០០គ្រាប់  ស្មើទម្ងន់០៩ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ,ជញ្ជីងសម្រាប់ថ្លឹងមួយ, ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយ , សំបកថង់មួយចំនួន,កាំបិតវែងចំនួន០៤ដើមនិងទូរសព្ទ០១គ្រឿង។

ជមសង្ស័យទាំង១១នាក់ បានបញ្ជូនឡើងតុលាការ ខេតកតបន្ទាយមានជ័យ នាថ្ងៃទី២០កក្កដាឆ្នាំ២០២៣នេះ៕(ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *