រថយន្តបើកបត់មិនប្រយ័ត្ន ជ្រុលបុករថយន្តមួយទៀតរបួស២នាក់ នៅស្រុករលាប្អៀរ

កំពង់ឆ្នាំង ៖ រថយន្តមួយគ្រឿងបើកបត់មិនប្រយ័ត្ន ជ្រុលបុករថយន្តមួយទៀតបណ្តាលឱ្យរបួសមនុស្ស២នាក់កើតឡើងកាលពីថ្ងៃពុធ ទី១៩ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង៤និង២៥នាទីល្ងាច នៅលើកំណាត់ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រ៦៩- ៧០ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នគរបាលនិយាយថា គ្រោះថ្នាក់ខាងលើកើតឡើងរវាងរថយន្តម៉ាក FUSOពណ៌ បៃតង ពាក់ផ្លាកលេខ កណ្តាល3A-1510 និងសណ្ដោងសឺមីរ៉ឺម៉កពាក់ស្លាកលេខ កណ្តាល4A-0182 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ) ដែលបើកបរពីទិសខាងត្បូងទៅទិសខាងជើង ។

លុះមកដល់ចំណុចខាងលើ បានបត់ឆ្លងផ្លូវ ប្ដូរពីទិសខាងកើត ទៅទិសខាងលិច ( បញ្ច្រាសទិសចរាចរណ៏ )ក៏ទៅបុករថយន្ត ម៉ាកTOYOTA HIACE ពណ៌ទឹកប្រាក់  ពាក់ស្លាកលេខភ្នំពេញ2AC-4728 បើកបរដោយឈ្មោះ យឿនហៃ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិចន្ទ្ទុំ ឃុំជីគរ ស្រុក-ខេត្តត្បូងឃ្មុំ និងមានអ្នករួមដំណើរម្នាក់ ឈ្មោះ ស៊ីម តេងភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិសោប ឃុំសោប ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បណ្ដាលឱ្យរងរបួសទាំង២នាក់ និងខូចខាតរថយន្ដ០២គ្រឿងធ្ងន់០១គ្រឿង។

ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យវាស់វែង បានបញ្ជូនអ្នករបួសទៅសង្រ្គោះនៅមន្ទីរពេទ្យ។ ចំណែករថយន្ដទាំងពីរគ្រឿងបាននាំយកមករក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *