ឃាត់ក្មេងទំនើង៣នាក់ យកជំពាម សម្រាប់ប្រើលើគូទំនាស់

ពោធិ៍សាត់ ៖ កម្លាំងអន្តរាគមន៍ក្រុងពោធិ៍សាត់ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលបន្ទាយដី និងប៉ុស្តិ៍រដ្ឋបាលព្រៃញីចេញល្បាតក្នុងភូមិសាស្រ្ត ដល់ចំណុចភូមិបន្ទាយដីលេី សង្កាត់បន្ទាយដី ក្រុង-ខេត្តពោធិ៍សាត់ បានឃាត់ខ្លួនក្មេងទំនេីង៣នាក់និងម៉ូតូ២គ្រឿង ខណៈពួកគេដាក់ចំពាមតាមខ្លួនសម្រាប់ប្រើលើគូទំនាស់ កាលពីថ្ងៃទី១៨ ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង១១យប់។

លោកវរសេនីយ៍ឯក កែ សារិក អធិការនគរបាលក្រុងពោធិ៍សាត់បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនក្មេងទំនេីងចំនួន០៣នាក់រួមមាន ១-ឈ្មោះ សុខ ចាងហ្វាង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិបន្ទាយដីលេី សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ,២-ឈ្មោះ រុម រីម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឥស្លាម សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ និង៣-ឈ្មោះ ហាវ លេញ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់(ម្ចាស់ជំពាមកៅស៊ូ) និងរឹបអូសវត្ថុតាងរួមមាន ជំពាមកៅស៊ូមួយ:គ្រាប់ខ្លីចំនួន០១គ្រាប់ ,គ្រាប់បាដាងឡានចំនួន០១គ្រាប់ ,ទូរសព្ទចំនួន០២គ្រឿង និងម៉ូតូចំនួន០២គ្រឿង។

បច្ចុប្បន្នក្មេងទំនេីងរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ដើម្បីដោះស្រាយតាមនីតិវិធី៕( ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *