បើកម៉ូតូឡើងស្ពានច្បារអំពៅ ជ្រុលបុករថយន្តធំពីក្រោយ

ភ្នំពេញ​ ៖ បុរសម្នាក់បានបាត់បង់ជីវិតភ្លាមៗ ខណៈជិះម៉ូតូឡេីងលេីស្ពានអាកាសច្បារអំពៅក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុក រថយន្តដឹកទំនិញពីក្រោយ កើតឡើង កាលពីវេលាម៉ោង៣និង១០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី២០​ ខែកក្កដា​ ឆ្នាំ២០២៣​ នៅចំណុចលើស្ពានអាកាសច្បារអំពៅផ្នែងខាងលិច​ សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ។ 

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ផូង បញ្ញាភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្លូវលេខ៩B បុរីសេរីមង្គល ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពបន្តថា​ ដំបូងគេបានឃើញរថយន្តដឹកទំនិញ​ ពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ2Q-4414 ធ្វើដំណើរឡើងស្ពានអាកាសច្បារអំពៅចាស់​ ក្នុងទិសដៅពីលិចទៅកេីត , ខណៈឡើងបានបន្តិចដោយសារឡើងមិនរួចក៏ឈប់ហើយបានឱ្យរថយន្តបែនមួយគ្រឿងជួយសណ្តោងកំពុងតែចងខ្សែស្រាប់តែមានបុរសម្នាក់ជិះម៉ូតូហុងដាឌ្រីម​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1GL 2637​ ធ្វើដំណើរឡើងស្ពានដែរ មកពីក្រោយល្បឿនលឿនក៏ជ្រុលបុកគូទរថយន្តពេញទំហឹងបណ្តាលឱ្យបាត់បង់ជីវិតភ្លាមៗតែម្តង។ 

ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុនិងធ្វេីការទំនាក់ទំនងទៅជំនាញមកធ្វើការវាស់វែងយករថយន្តរួមទាំងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីរង់ចាំដោះស្រាយពេលក្រោយ​ ,ចំណែកសពត្រូវបានប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *