លោក ឃិត ឈឿន ៖ មរតក​បរ​សេដ្ឋ មរតកជីវិត របស់ក្មេងវត្តម្នាក់

ភ្នំពេញ ៖ លោក ឃិត ឈឿន បានរៀបរាប់ ពីក្តីបំណងមួយ របស់ក្មេងវត្តម្នាក់ ដែលចង់ឃើញពីទីជនបទមួយនូវភាពរីកចម្រើន ដោយថ្លែងថា ៖ ក្តីស្រមៃចង់បានភូមិជនបទមួយដ៏ស្រស់ស្អាត មានទឹកភ្លើង ប្រជាជនមានការងារធ្វើគ្រប់គ្នា បង្ករបង្កើនផល កែច្នៃវេចខ្ចប់ មានផ្សារសហគមន៍ជួយលក់ដូគ្នា មានសាលារៀនសំរាប់កូនចៅ  មានកន្លែងលេងកំសាន្តនៅពេលសំរាកពីការងារ។ 

លោក ឃិត ឈឿន បន្តថា ភូមិសាស្រ្តទីនេះអំណោយផលគ្រប់យ៉ាង តាមការកត់សំគាល់នៅទីនេះភ្លៀងធ្លាក់ច្រើនជាងនៅកសិដ្ឋានផ្សេងៗ តែមិនលិចទឹកទេ សភាពដីជំរេលហូរទៅប្រមូលនៅបឹងធម្មជាតិ។ ទីតាំងមិនឆ្ងាយពីទីក្រុងពេក ក្នុងរយៈពេល 5_10ឆ្នាំទៀត ទីក្រុងកាន់តែរីក ភូមិកាន់តែអភិវឌ្ឍន៍ រយៈចម្ងាយកាន់តែជិត។ ទីនេះអាចបង្កើតរោងចក្រសិប្បកម្មខ្នាតតូច ជាពិសេសលើការកែច្នៃចំណីអាហារ ហើយរក្សាទុកក្នុងឃ្លាំង អាចយកមកភ្នំពេញ ឬនាំចេញទៅកំពង់ផែអន្តរជាតិ។ 

លោក ឃិត ឈឿន ក៏បានបកស្រាយ ពាក្យខ្មែរខ្លះ ដែលមានអត្ថន័យ ដ៏មានន័យធំធេង មួយ ដូចជា ៖ ពាក្យថា សុវណ្ណភូមិ ដែលមានចំណាស់ជាងគេ រកឃើញនៅវត្តគីរីស្តេចគង់ ក្នុងឃុំស្វាយចចិប ទឹកដីបរសេដ្ឋ។ ខ្ញុំនឹងធ្វើអោយពាក្យនេះរស់ឡើងវិញ សំរាប់មនុស្សជំនាន់ក្រោយ។ 

លោក ក៏បាន យកពាក្យ បរសេដ្ឋ មកសម្រាយថា ៖ 

បរ = ដឹកនាំ បញ្ជា (បររទេះ បរដំរី)

សេដ្ឋ = ប្រសើរ (សេដ្ឋកិច្ច សេដ្ឋសាស្រ្ត)

បរសេដ្ឋ = ធ្វើអោយរីកចំរើនប្រសើរឡើង។ មរតក​បរ​សេដ្ឋ មរតកជីវិត របស់ក្មេងវត្តម្នាក់៕

By Khit Chhoeun គំនិតក្មេងវត្ត

Leave a Reply

Your email address will not be published. Required fields are marked *