អនុសាខាសមាគមរាជសីហ៍ស្រុកជាំក្សាន្ត នាំយកទៀនវស្សានិងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចន្ទិការាម​

ស្រុកជាំក្សាន្ត ៖ លោកឆេង​ សុខម៉េង ប្រធាន អនុសាខាសមាគមរាជសីហ៍ ស្រុកជាំក្សាន្ត តំណាងលោក មុត ភិសិទ្ធនា និងប្រធាន អនុប្រធានក្រុមប្រឹក្សាយោបល់ ព្រមទាំង សមាជិក សមាជិកា បាននាំទៀនព្រះវស្សានិងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តចន្ទិការាម​ ហៅកន្ទួត​ ស្ថិតនៅភូមិ-ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២៣ ។

ទេយ្យវត្ថុរួមមាន​ ១-ទៀនវស្សាចំនួន១គូ, ២- អង្ករមួយបាវ ទម្ងន់ ៥០គីឡូក្រាម ,៣-ទឹកស៊ីអ៉ីវ១យួរ ,៤-ទឹកត្រី១យួរ​ , ៥-ត្រីខ១យួរ ,៦-មីមួយកេស​, ៧-ទឹកសុទ្ធមួយកេស​ និងភេសជ្ជៈមួយចំនួន សរុបថវិកា៤០ម៉ឺនរៀល និងបច្ច័យកសាងសមិទ្ធផលនានាចំនួន២៣ម៉ឺនរៀល ប្រគេនព្រះសង្ឃ៣អង្គ ( ២ម៉ឺនរៀលក្នុង១អង្គ )តាជីយាយជីចាស់ៗ១២រូប (១ម៉ឺនរៀលក្នុងម្នាក់ ) បង្ហើយការសាងសង់ឥដ្ឋការ៉ូចំនួន១០កេស ( ២០ម៉ឺនរៀល ) សរុបបច្ច័យនិងថវិការួមទាំងអស់ចំនួន១លាន១ម៉ឺនរៀល ។ 

បន្ទាប់ពីទទួលការប្រោសព្រំសិរីមង្គលពីព្រះសង្ឃ និងទទួលពរជ័យពី លោកតាអាចារ្យគណៈកម្មការវត្តរួចមក លោកឆេង​ សុខម៉េង បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍។

លោកឆេង សុខម៉េង មានប្រសាសន៍លើកឡើង ពីគុណបំណាច់ដ៏ធំធេង របស់ថ្នាក់នាំរបស់គណបក្សប្រជាជនកម្ពុជាបានរំដោះប្រជាជាតិទាំងមូល ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានដឹកនាំប្រទេសទាំងវិស័យអាណាចក្រ និងវិស័យពុទ្ធចក្រ បានរីកចម្រើននិងមានសុខសន្តិភាព រហូតមកទល់សព្វថ្ងៃ ដែលផ្ដល់ឱកាសឱ្យពុទ្ធបរិស័ទគ្រប់រូប បានគោរពប្រណិប័តសាសនារបស់ខ្លួន ទំនុកបម្រុង កសាងវត្តអារាម មានការរីកចំរើនជាបន្តបន្ទាប់ ៕ ដោយ ៖ យស់ ហៃសុករា


Leave a Reply

Your email address will not be published. Required fields are marked *