កងទ័ពWagner កំពុង ហ្វឹកហាត់ដល់កងទ័ពបេឡារូស

បរទេស ៖ មេដឹកនាំប្រទេសបេឡារូសបាននិយាយកាលពីថ្ងៃសុក្រថា គ្រូបង្ហាត់មកពីកងកម្លាំងទាហានស៊ីឈ្នួលរុស្ស៊ីWagner កំពុងបណ្តុះបណ្តាលកងទ័ពរបស់ខ្លួន បន្ទាប់ពីមានភាពមិនច្បាស់លាស់ជាច្រើនសប្តាហ៍អំពីអនាគតរបស់ក្រុមនេះ បន្ទាប់ពីការបះបោរបរាជ័យ នៅក្នុងប្រទេសរុស្ស៊ី។

ចំពោះអ្នកប្រយុទ្ធ Wagner មួយចំនួននិងមេដឹកនាំមាត់ដាចរបស់ពួកគេគឺ លោក យេវជេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ត្រូវបានសន្មត់ថា នឹងផ្លាស់ទៅប្រទេសបេឡារូស។

លោក អាឡិចសាន់ឌ័រ លូកាសេនកូ (Alexander Lukashenko) ប្រធានាធិបតីបេឡារូស បានបង្កឱ្យមានការសង្ស័យលើកិច្ចព្រមព្រៀងនេះ នៅពេលដែលលោកបាននិយាយកាលពីដើមខែនេះថា «គ្មានអ្នកប្រយុទ្ធ Wagner ណាម្នាក់បានផ្លាស់ទៅប្រទេសនេះនៅឡើយទេ»។

ក្រសួងការពារជាតិបេឡារូស ហាក់បញ្ជាក់កាលពីថ្ងៃសុក្រថា «យ៉ាងហោចណាស់ មានអ្នកប្រយុទ្ធ Wagner មួយចំនួនបានមកដល់ហើយ។ នៅជិតតំបន់អាស៊ីប៉ូវីឈី (Asipovichy) អង្គភាពនៃកងទ័ពការពារទឹកដីកំពុងទទួលការបណ្តុះបណ្តាល»។

ក្រសួងបាននិយាយថា «អ្នកប្រយុទ្ធនៃក្រុមហ៊ុនយោធាឯកជន Wagner កំពុងដើរតួជាគ្រូបង្រៀននៅក្នុងវិន័យយោធាមួយចំនួន។ ខ្លួននិង Wagner បានដាក់ចេញ ផែនទីបង្ហាញផ្លូវសម្រាប់រយៈពេលខ្លីមួយស្តីពីការបណ្តុះបណ្តាលនិងចែករំលែកបទពិសោធន៍ រវាងអង្គភាពផ្សេងៗ»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *