ភ្លើងឆេះផ្នែកខ្លះ នៅរោងចក្រផលិតមីម៉ាម៉ា នៅខណ្ឌដង្កោ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យកើតឡើង ស្ថិតនៅរោងចក្រផលិតមីម៉ាម៉ា ផ្លូវលេខ២១៧  ភូមិសំបួរសង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង​ ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី០៧ខែកក្កដា ឆ្នាំ២០២៣ដោយមូលហេតុឆ្លងចរន្តអគ្គីសនី។ 

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះភីសីត កាសែម ភេទប្រុស អាយុ៧០ ឆ្នាំ មុខរបរអ្នកគ្រប់គ្រង  ។ រោងចក្រផលិតមីម៉ាម៉ាដែលឆេះ សង់អំពីថ្មបេតុង មានទំហំ ៧ម៉ែត្រ គុណនឹង១០ម៉ែត្រ បណ្តាលឱ្យឆេះខូចខាតសម្ភារក្នុងបន្ទប់ដេកនិងផ្ទះបាយមួយចំនួន តែពុំបណ្ដាលឱ្យឆេះរាលដាលដល់អ្នក់ក្បែរខាងឬរបួសដល់មនុស្សឡើយ ។

ភ្លាមៗនោះមានរថយន្តកងពលតូចលេខ៧០ចំនួន២គ្រឿងប្រើប្រាសទឹកអស់១ឡានស្មើ១២ម៉ែត្រគូប និងរថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១ឡាន ស្មើនឹង ៦ម៉ែត្រគូប ហើយពន្លត់ចប់​នៅម៉ោង០៤ទៀបភ្លឺនាថ្ងៃខែ ឆ្នាំដដែល៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *