បរទេស ៖ អាជ្ញាធរក្នុងតំបន់បាននិយាយកាលពីថ្ងៃអង្គារថា «មានមនុស្សបីនាក់បានបាត់បង់ជីវិត និង ៨នាក់ផ្សេងទៀតរងរបួស នៅពេលដែលបុរសមួយក្រុមបាញ់រះមិនរើសមុខ ទៅលើហ្វូងមនុស្សរាប់រយនាក់ ដែលបានប្រមូលផ្តុំគ្នានៅក្នុងសង្កាត់នៃទីក្រុងមួយក្នុងរដ្ឋតិចសាស់ បន្ទាប់ពីពិធីបុណ្យមួយ នៅក្នុងតំបន់នោះ ហើយខ្មាន់កាំភ្លើងបានគេចបាត់»។
ប៉ូលិសនិយាយថា មិនទាន់មានការចាប់ខ្លួនជនសង្ស័យឬការកំណត់អត្តសញ្ញាណជនសង្ស័យ ក្នុងការបាញ់ប្រហារនៅម៉ោងប្រហែល១១និង៤៧នាទីយប់ ថ្ងៃចន្ទនៅក្នុងសង្កាត់ហ្វតវ៉ត (Fort Worth) នៃក្រុងកូម៉ូ (Como) នោះទេហើយក៏គ្មានអ្នករបួសណាម្នាក់ ជាជនសង្ស័យក្នុងការបាញ់ប្រហារនោះទេ។
ចំពោះការបាញ់ប្រហារខាងលើនេះ គឺបានផ្ទុះឡើងប្រហែលពីរម៉ោង បន្ទាប់ពីការបញ្ចប់នៃការប្រារព្ធទិវាឯករាជ្យមួយដែលមានឈ្មោះថា «ComoFest»នៅក្នុងសង្កាត់ស្បែកខ្មៅជាប្រវត្តិសាស្ត្រនេះ។ ការប្រារព្ធពិធីនោះត្រូវបានធ្វើឡើងនៅក្នុងសួនមួយ ដែលនៅឆ្ងាយពីតំបន់បាញ់ប្រហារជាច្រើនប្លុកអគារ»។
ប៉ូលិសបាននិយាយកាលពីថ្ងៃអង្គារថា ការបាញ់ប្រហារនៅផ្លូវ Horne ជាកន្លែងដែលហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នា គឺដាច់ដោយឡែកពីគ្នានិងមិនទាក់ទងនឹងពិធីបុណ្យ ComoFest ទេ។
ហេតុការណ៍ខាងលើនេះបានកើតឡើងបន្ទាប់ពីការបាញ់ប្រហារនេះ ខណៈមនុស្សព្យាយាមរត់គេចដោយថ្មើរជើងនិងតាមរថយន្ត ខណៈការបាញ់ប្រហារបានផ្ទុះឡើង, នេះបើយោងតាមសមត្ថកិច្ចបញ្ជាក់ ។
ប៉ូលិសបន្តថា មន្ត្រីដែលចុះទៅដល់បានរកឃើញជនរងគ្រោះជាច្រើននាក់នៅចំណតរថយន្ត ក្នុងនោះមានម្នាក់បានបាត់បង់ជីវិតនៅកន្លែងកើតហេតុ។ អ្នកផ្សេងទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យតាមរថយន្តសង្គ្រោះបន្ទាន់ឬរថយន្តឯកជន។
ជនរងគ្រោះឈ្មោះផូល វីលលីស (Paul Willis) អាយុ ១៨ ឆ្នាំបានស្ថិតក្នុងចំណោមអ្នកដែលត្រូវបានបាត់បង់ជីវិត។នេះបើយោងតាមម្តាយរបស់គេឈ្មោះ កាដេសា វីតធឺលី (Ka’Desha Weatherly) ប្រាប់ទៅសារព័ត៌មាន The Dallas Morning News ។
លោកស្រីវីតធឺលីបានប្រាប់កាសែតនេះថា បន្ទាប់ពីឮសំឡេងកាំភ្លើង ១០០ គ្រាប់កាលពីល្ងាចថ្ងៃចន្ទ លោកស្រីបានចាប់ផ្តើមរត់តាមដងផ្លូវដើម្បីស្វែងរកកូនប្រុសនិងក្មួយប្រុសរបស់គាត់។ លោកស្រីបានរកឃើញក្មួយប្រុសនៅរស់ប៉ុន្តែមិនមែនកូនប្រុសរបស់គាត់ទេ។ លោកស្រីបាននិយាយថា «លោកស្រីមិនបានដឹងខ្លួនថាលោកស្រីបានរត់កាត់សាកសពកូននោះឡើយ»៕(ប្រែសម្រួលដោយ លោកសំណាង)