បន្ទាយមានជ័យ ៖ បុរសម្នាក់បានបាត់បង់ជីវិត ដោយសាររថយន្តបើកបុក នាវេលាម៉ោង០៧និង៣០នាទីយប់ ថ្ងៃចន្ទទី៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនៅលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៧៨-៣៧៩ ខាងកើតសាលាស្រុកអូរជ្រៅ ចម្ងាយប្រមាណ១៥០ម៉ែត្រ ស្ថិតនៅភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចស្រុកអូរជ្រៅបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ទ្រី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។ ដំបូងមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក បានបើកបរក្នុងទិសដៅពីទិសកើតទៅទិសលិច ,លុះមកដល់ចំណុចកើតហេតុ ក៏បានបុកអ្នកថ្មើរជើងម្នាក់ ដែលកំពុងធ្វើដំណើរឆ្លងផ្លូវក្នុងទិសដៅពីទិសត្បូងទៅទិសជើង បណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបើករត់គេចខ្លួនបាត់ ។
បច្ចុប្បន្នរថយន្តបង្កហេតុ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ,ចំពោះសពប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕(ធ្នូជ័យ)
