ប្រទះឃើញសពបុរសម្នាក់ នៅក្នុងការដ្ឋានទុកចោលក្នុងខណ្ឌសែនសុខ

ភ្នំពេញ៖ សាកសពបុរសម្នាក់ត្រូវបានអ្នករើសអេតចាយម្នាក់ប្រទះឃើញស្លាប នៅក្នុងអាងក្រោមដីនៃការដ្ឋានអាគារទុកចោលមួយ កន្លែងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៤ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលសង្ស័យ ថា បុរសរូបនោះចូលទៅក្នុងការដ្ឋាន ឡើងទៅជាន់លើមានគោលបំណងអ្វីមួយហើយ ធ្លាក់ស្លាប់។

ហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៩និង៣០នាទីព្រឹកថ្ងៃទី០៤ខែកក្កដា ឆ្នាំ ២០២៣ ហើយ ក៍បានរាយការណ៍ ដល់សមត្ថកិច្ច ចុះត្រួតពិនិត្យ និងស្រាវជ្រាវ។

សពបុរសរូបនោះ សមត្ថកិច្ច ពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយ មានអាយុប្រមាណជាង៣០ឆ្នាំ ពាក់អាវដៃវែឆ្នូតនិងស្លៀកខោប៉ារ៉ា។

តាមសមត្ថកិច្ច អោយដឹងថានៅមុនពេលកើតហេតុ មានអ្នករើសអេតចាយបានចូលទៅក្នុងបរិវេណការដ្ឋានទុកចោលខាងលើហើយក៍បានប្រទះឃើញ សពបុរសរូបនោះដេកស្លាប់នៅក្នុងអាងក្រោមដីក្រោមអគារសំណង់ដែលសាងសង់បានប្រមាណ៣ជាន់រួចក៍បានរាយការណ៍ ទៅនគរបាលមូលដ្ឋានទាក់ទង់នគរបាលជំនាញចុះទៅត្រួតពិនិត្យ ។

បន្ទាប់ពីត្រួតពិនិត្យសមត្ថកិច្ចមានការសង្ស័យថា បុរសរូបបានចូលក្នុងការដ្ឋានដែលទុកចោល ហើយបានឡើងទៅលើអគារ ដែលសាងសង់បានតែ៣ជាន់ ដោយមិនប្រុងប្រយ័ត្នក៍បានធ្លាក់មកក្រោមស្លាប់៕ ដោយ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *