យុវជនម្នាក់បើកម៉ូតូដួលខ្លួនឯង បណ្តាលឱ្យបាត់បង់ជីវិត នៅប៉ៃលិន

ប៉ៃលិន ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ជិះម៉ូតូដួលដោយខ្លួនឯង កើតឡើងនៅចំណុចភូមិកូនភ្នំ ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃចន្ទ ទី៣ កក្កដា ឆ្នាំ២០២៣ វេលាម៉ោង១២និង៥៥នាទី បណ្តាលឱ្យយុវជនម្នាក់បាត់បង់ជីវិត ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះ ឈ្មោះ ទឿង ធារើន ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងឡាន រស់នៅភូមិថ្នល់បត់ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បើកបរម៉ូតូម៉ាក អ៉ឹមស្លាស់ ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង1AM.5277 ។

បច្ចុប្បន្ន អ្នកបើកបរត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រួចក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ទើបបានស្លាប់តែម្ដង ,ចំណែកសពត្រូវបានសាច់ញាតិដឹកយកមកធ្វើបុណ្យតាមប្រពៃណី៕(ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *