អាមេរិក យល់ព្រមលក់យន្តហោះ F-35 ដល់សាធារណរដ្ឋឆែក

បរទេស ៖ មន្ទីរបញ្ចកោណអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា «ក្រសួងការបរទេសអាមេរិក បានយល់ព្រមលក់យន្តហោះចម្បាំង F-35 គ្រាប់យុទ្ធភ័ណ្ឌ និង ឧបករណ៍ពាក់ព័ន្ធនានា ឱ្យទៅសាធារណរដ្ឋឆែក ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ៥,៦២ ពាន់លានដុល្លារ។

បើតាមទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិរបស់មន្ទីរបញ្ចកោណបានជូនដំណឹងដល់សភាអំពីលទ្ធភាពលក់នេះកាលពីថ្ងៃព្រហស្បតិ៍ ហើយអ្នកម៉ៅការសំខាន់ៗ គឺមានដូចជាក្រុមហ៊ុន Lockheed Martin, Raytheon និង Boeing។

សូមបញ្ជាក់ថា កាលពីឆ្នាំមុន រដ្ឋាភិបាលឆែកបាននិយាយថា «ខ្លួនចង់ទិញយន្តហោះចម្បាំង F-35 ចំនួន២៤គ្រឿងដើម្បីជំនួសយន្តហោះចម្បាំង Gripen ដែលជួលពីក្រុមហ៊ុន Saab AB របស់ប្រទេសស៊ុយអែត។

ចំណែកមន្ទីរបញ្ចកោណបាននិយាយថា កញ្ចប់ដែលយល់ព្រមដោយក្រសួងការបរទេស នឹងរួមបញ្ចូលផងដែរ នូវម៉ាស៊ីនសាគួរមួយ មីស៊ីល AMRAAMs​ ចំនួន៧០គ្រាប់ គ្រាប់បែកផ្សេងៗ ឧបករណ៍ជំនួយ គ្រឿងបន្លាស់ និង ជំនួយបច្ចេកទេសថែមទៀត ។

ទោះបីជាមានការយល់ព្រមពីក្រសួងការបរទេសក៏ដោយ ក៏ប៉ុន្តែការជូនដំណឹងនេះមិនបង្ហាញថា កិច្ចសន្យាត្រូវបានចុះហត្ថលេខាឬថាការចរចាបានសម្រេចរួចហើយនោះទេ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *