បរទេស ៖ មានមនុស្ស ១៥ នាក់បានបាត់បង់ជីវិត និង ១០ នាក់របួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីមានការបុកគ្នាយ៉ាងធ្ងន់ធ្ងររវាងរថយន្តដឹកកុងតឺន័រ និង រថយន្តក្រុង ដែលជាធម្មតាប្រើសម្រាប់ដឹកមនុស្សចាស់និងជនពិការក្នុងទីក្រុងម៉ានីតូបា (Manitoba) ដែលគ្រោះថ្នាក់នេះ គឺជាគ្រោះថ្នាក់ដ៏អាក្រក់បំផុតមួយក្នុងប្រវត្តិសាស្ត្រកាណាដា។
ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅចំណុចប្រសព្វនៃផ្លូវហាយវេ Trans-Canada និង ផ្លូវហាយវេលេខ ៥ជិតក្រុមខាបឺរី (Carberry) នៅម៉ោងប្រហែល ១២ ថ្ងៃត្រង់ កាលពីថ្ងៃព្រហស្បតិ៍ទី១៥មិថុនាឆ្នាំ២០២៥ ខណៈរថយន្តក្រុងបានបើកឆ្លងផ្លូវពីលិចទៅកើតនៃផ្លូវហាយវេលេខ១ ហើយកំពុងឆ្លងគន្លងខាងកើត ស្រាប់តែត្រូវរថយន្តកុងតឺន័របុកតែម្តង។
ប៉ូលិសជាតិកាណាដាបាននិយាយថា «រថយន្តក្រុងនេះ បានដឹកមនុស្សចាស់មកពីទីក្រុងដូហ្វីន (Dauphin)»។ចំណែកសាក្សីបានឃើញរថយន្តកុងតឺន័រនៅក្បែរនោះ ដែលក្បាលមុខកំពុងឆាបឆេះ ហើយរថយន្តដឹកទំនិញតូចមួយបានឆេះនៅក្នុងប្រឡាយ ដោយមានផ្សែងហុយចេញពីឡានយ៉ាងសន្ធោសន្ធៅ។
ឯសេវាកម្មសង្គ្រោះបន្ទាន់ ក៏បានប្រញាប់ទៅកន្លែងកើតហេតុ ជាមួយនឹងសេវាកម្មសង្គ្រោះបន្ទាន់លើអាកាស(STARS) និង សេវាពេទ្យតាមអាកាស (Regina) បាន បញ្ជូនឧទ្ធម្ភាគចក្រពីរគ្រឿង និង យន្តហោះពីរគ្រឿងដើម្បីជួយអ្នករងគ្រោះផងដែរ៕(ដោយ សំណាង៩៦)