លិចកប៉ាល់នេសាទចិន នៅមហាសមុទ្រឥណ្ឌា បាត់ខ្លួនសមាជិកនាវិក៣៩នាក់

ចិន ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានរាយការណ៍កាលពីថ្ងៃពុធថា «កប៉ាល់នេសាទរបស់ចិន ដែលមាននាវិក ៣៩នាក់ បានលិចនៅក្នុងមហាសមុទ្រឥណ្ឌា ហើយប្រធានាធិបតី ស៊ី ជីនពីង បានបញ្ជាឱ្យខិតខំប្រឹងប្រែងស្វែងរកអ្នកនៅរស់រានមានជីវិត»។

បើតាមទូរទស្សន៍ CCTV របស់រដ្ឋបានរាយការណ៍ថា កប៉ាល់នេសាទទឹកឆ្ងាយ «Lupeng Yuanyu 028»ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Penglai Jinglu Fishery Co. មានមូលដ្ឋានក្នុងខេត្តសានទុង បានលិចកាលពីព្រឹកថ្ងៃអង្គារ។ 

ទូរទស្សន៍ CCTV បាននិយាយថា «មានមនុស្ស ៣៩ នាក់នៅលើនោះ រួមមានសមាជិកនាវិកចិន១៧នាក់ ,ឥណ្ឌូនេស៊ី១៧នាក់ និង ហ្វីលីពីន៥នាក់ បានបាត់ខ្លួន»។

CCTV បានរាយការណ៍ទៀតថា កិច្ចខិតខំប្រឹងប្រែងទាំងអស់គួរតែត្រូវបានធ្វើឡើងសម្រាប់ការជួយសង្គ្រោះ ហើយការព្រមានជាមុនអំពីហានិភ័យសុវត្ថិភាពនឹងត្រូវបានពង្រឹងសម្រាប់ប្រតិបត្តិការនៅសមុទ្រឆ្ងាយ។

ចំពោះមជ្ឈមណ្ឌលស្វែងរកនិងជួយសង្គ្រោះតាមសមុទ្ររបស់ចិនបានជូនដំណឹងដល់ប្រទេសពាក់ព័ន្ធអំពីឧបទ្ទវហេតុនេះ ហើយក្រសួងការបរទេសបានប្រាប់បេសកកម្មរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី ស្រីលង្កា ម៉ាល់ឌីវ ឥណ្ឌូនេស៊ីហ្វីលីពីន និងប្រទេសផ្សេងទៀតដើម្បីសម្របសម្រួលប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះ៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *