ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ២ល្វែង ម្ចាស់ផ្ទះរងរបួស នៅក្រុងច្បារមន

កំពង់ស្ពឺ ៖ មានករណីភ្លើងឆេះផ្ទះអស់២ល្វែង កើតឡើងថ្ងៃព្រហស្បតិ៍ ទី២៧ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១២និង៤៥នាទីអធ្រាត្រ នៅចំណុចភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមូលហេតុបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី។

សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះទាំង២ល្វែងឈ្មោះ ស៊ឹម ស្រីណែត ប្តីឈ្មោះ សន វាសនា មានទីលំនៅភូមិបុរីកម្មករសង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលមានមុខរបរលក់សម្ភារក្មេងនិងម្សៅទឹកដោះគោ ។ 

សមត្ថកិច្ចបន្តថា ភ្លើងបានឆេះបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្ដិនិងបង្ករបួសម្ចាស់ផ្ទះ គឺទំហំនៃការខូចខាតមានដូចជា រងរបួសស្រាលឈ្មោះ ស៊ឹម ស្រីណែត(ម្ចាស់ផ្ទះ),ឆេះផ្ទះចំនួន០២ល្វែង មានទំហំ១០គុណនឹង២៦ម៉ែត្រ ធ្វើអំពីថ្មចាក់ប្លង់សេ១សន្លឹកកន្លះ, ឆេះសំបុត្រកំណើតអស់ចំនួន០៥សន្លឹក, ឆេះអត្តសញ្ញាណបណ្ណចំនួន០១សន្លឹក, ឆេះសៀវភៅស្នាក់នៅចំនួន០១សន្លឹក, ឆេះម៉ូតូ០១គ្រឿងម៉ាកនិចពណ៌សលាយខៀវស៊េរី២០២០,សាឡុងមួយឈុត និង ឆេះសម្ភារសម្រាប់តាំងលក់ កូនក្មេង ឡាន កង់ ខោ អាវ ស្បែកជើង ទឹកដោះគោ ខោទឹកនោមកូនក្មេង អស់ទាំងស្រុង។


កិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាលបានជួយអន្ដរាគមន៍ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង ប្រើទឹកសរុប១៥ឡាន រួមមានរថយន្តស្នងការដ្ឋាន ក្រុងច្បារមន និងស្រុកសំរោងទង ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *