រថយន្តធុនធំបុកម៉ូតូអូសជាច្រើនម៉ែត្រ បណ្តាលឱ្យស្ត្រីម្នាក់បាត់បង់ជីវិត

ភ្នំពេញ ៖ ស្ត្រីម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូសុខៗត្រូវបានរថយន្តធុនធំមកពីក្រោយបុកអូសជាច្រើនម៉ែត្រកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី២៧ ខែមែសាឆ្នាំ២០២៣ត្រង់ចំណុចផ្លូវហ្រ្គេនភ្នំពេញ កែងផ្លូវលេខ៥៩៨ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះឈ្មោះលីហ្វា សុីរ៉ា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកម៉ាត អាសយដ្ឋាននៅភូមិ៣ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ជិះម៉ូតូម៉ាកស្គុតពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CG- 0188 ជិះតែម្នាក់ឯង។ចំណែករថយន្តធុនធំដឹកទំនិញ ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ3A-6756បើកបរដោយបុរសម្នាក់(គេចបាត់)។

ប្រភពបន្តថា ដំបូងឡើយគេឃើញស្ត្រីម្នាក់ជិះម៉ូតូស្គុតពី តាមបណ្ដោយផ្លូវលេខ ៥៩៨ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនល្មម ,ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តធុនធំដឹកទំនិញមកពីក្រោយបើកយ៉ាងលឿនបានមកបុកពេញទំហឹងអូសជាច្រើនម៉ែត្របណ្ដាលឱ្យស្ត្រីរងគ្រោះបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ។ ភ្លាមៗអ្នកបើករថយន្តបង្កបានទុករថយន្តចោលរត់បាត់តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញចុះមកវាស់វែងយកមធ្យោបាយទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ។ចំណែកសពសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាតិដឹកយកទៅ ធ្វើបុណ្យតាមប្រពៃណី៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *