សិង្ហបុរីកាត់ទោសប្រហារជីវិតបុរសម្នាក់ ពីបទ«ផ្គត់ផ្គង់កញ្ឆា»

បរទេស ៖ តុលាការប្រទេសសិង្ហបុរីបានប្រហារជីវិតបុរសម្នាក់ ពីបទសមគំនិតក្នុងការ«ជួញដូរកញ្ឆា» ទោះបីជាមានការអង្វរសុំការលើកលែងទោសពីក្រុមគ្រួសារ សកម្មជន និង អង្គការសហប្រជាជាតិ ក៏ដោយ ។

គ្រួសាររបស់គេបាននិយាយថា តាំងហ្គារ៉ាជូ ស៊ូបព្យ៉ា (Tangaraju Suppiah) អាយុ ៤៦ ឆ្នាំត្រូវបានព្យួរកនៅពន្ធនាគារឆាងជី (Changi) នៅព្រឹកព្រលឹមថ្ងៃពុធទី២៦មេសាឆ្នាំ២០២៣នេះហើយ។

សកម្មជនបាននិយាយថា គាត់ត្រូវបានផ្តន្ទាទោសដោយផ្អែកលើភស្តុតាងទន់ខ្សោយ ហើយទទួលបានការការពារពីច្បាប់ មានកម្រិតក្នុងអំឡុងពេលការកាត់ទោសគាត់។

អាជ្ញាធរ​បាន​និយាយ​ថា រូបគេ​បាន​ទទួល​នីតិវិធីកាត់ទោស​ត្រឹមត្រូវ និង​បាន​រិះគន់​សកម្មជន​ដែល​បានដាក់មន្ទិលមកលើ​តុលាការ។

ប្រទេសសិង្ហបុរីមានច្បាប់ប្រឆាំងគ្រឿងញៀនដ៏តឹងតែងបំផុតលើពិភពលោក ដែលខ្លួនអះអាងថា«ជាការទប់ទល់ដ៏ចាំបាច់ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មគ្រឿងញៀន»៕(ប្រែសម្រួលដោយ លោកសំណាង)

Leave a Reply

Your email address will not be published. Required fields are marked *