ចាប់បានក្រុមបរបាញ់សត្វព្រៃ ដកហូតឡានរុកព្រៃនិងអាវុធច្រើនប្រភេទ

មណ្ឌលគីរី ៖ មន្ទិរបរិស្ថានខេត្តមណ្ឌលគីរីបានឱ្យដឹងថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ មន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃ ភ្នំព្រេច-លំផាត់ និងរបៀងអភិរក្សជីវ:ចម្រុះឦសាន បានចុះប្រតិបត្តិការល្បាត តាមដាន អង្កេត ស្រាវជ្រាវបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចនិយាមកា ៧០៨៨៤៨-១៤៤២៨៣៥ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ 

ដោយមានការសង្ស័យ ក្រុមការងារបានចាប់ឃាត់ រថយន្តMAZDAចំនួន០១គ្រឿង ពាក់ស្លាក់លេខ 2AP-9211 ដើម្បីសួរនាំ ។ក្រោយឃើញសមត្ថកិច្ច ជនសង្ស័យចំនួន០១នាក់ បានរត់គេចខ្លួនបាត់ ឃើញដូច្នេះក្រុមការងារ បានស្ទាក់ចាប់ឃាត់បានមនុស្សចំនួន០៣នាក់ និងដកហូតវត្ថុតាង អាវុធវែងខ្លីចំនួន៨ដើម  ពិលបំពាក់ជាប់អាវុធ , សឺម៉ែល , ឡាសែរ និងគ្រាប់រំសេវ ៣៤៤គ្រាប់ ។ 

សមត្ថកិច្ចក៏បានដកហូតវត្ដុតាងសត្វព្រៃ រួមមាន ១. សត្វឈ្លូសងាប់ ចំនួន០២ក្បាល ស្មើនឹងចំនួន២០គីឡូក្រាម  ២. សត្វឈ្លូសរស់ចំនួន០១ក្បាល (កូន) ៣. សត្វជ្រូកព្រៃងាប់ ចំនួន០១ក្បាល ស្មើនឹង ចំនួន ៤៤គីឡូក្រាម ៤. សត្វឆ្មាបាចំនួន០១ក្បាល ស្មើនឹងចំនួន០២គីឡូក្រាម ។ វត្ថុតាងទាំងអស់ បានយកមករក្សាទុក នៅមន្ទីរបរិស្ថាន និងមនុស្សបានបញ្ជូន ទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីច្បាប់ ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *