ឆ្លងចរន្តអគ្គសនី ឆេះបន្ទប់ ក្នុងសណ្ឋាគារកាំបូឌីយ៉ាណា ខូចខាតសម្ភារមួយចំនួន

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យ​ ឆេះបន្ទប់ក្នុងសណ្ឋាគារកាំបូឌីយ៉ាណា ស្ថិតនៅផ្លូវព្រះសុិសុវត្ថិ ភូមិ១ សង្កាត់ចតុមុខខណ្ឌដូនពេញ  រាជធានីភ្នំពេញ កើតឡើងនាវេលាម៉ោង​ ០៩និង៣០នាទីព្រឹក ថ្ងៃចន្ទ ទី២៤ ខែមេសាឆ្នាំ២០២៣នេះដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះឃុន ធីរ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកគ្រប់គ្រង ។ បន្ទប់ដែលឆេះសង់ពីថ្មបេតុង មានទំហំ ១២ម៉ែត្រគុណនឹង៩ម៉ែត្រ បណ្តាលឱ្យឆេះខូចខាតសម្ភារក្នុងឃ្លាំងរួមមាន តុកៅអីឈើ សាឡុងនិងសម្ភារមួយចំនួន តែពុំបណ្ដាលឱ្យឆេះរាលដាលដល់បន្ទប់នៅជាប់គ្នាឡើយ។

ភ្លាមនោះមានរថយន្តការិយាល័យពន្លត់​អគ្គិភ័យ​ចំនួន៧គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៥ឡាន ស្មើនឹង ២០ម៉ែត្រគូបនិងរថយន្តជំនួយអន្តរាគមន៍៤រថយន្ត តែពុំបានប្រើប្រាស់ទឹកឡើយ ហើយពន្លត់ចប់​នៅវេលាម៉ោង ១០ព្រឹកនាថ្ងៃខែឆ្នាំដដែល៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *