ចាប់បាន៦នាក់ និងម្នាក់ទៀតរត់គេចរបូតដៃធ្លាក់ពី ខន់​ដូ​រាជសម្បត្តិ​ បណ្ដាលស្លាប់

ភ្នំពេញ​ ៖ ​ជនសង្ស័យបានបាត់បង់ជីវិត និងជនសង្ស័យ៦នាក់ ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀន កាលពីវេលាទៀបភ្លឺ ឈានចូលថ្ងៃចន្ទ ទី២៤ ខែមេសា ឆ្នាំ២០២៣ នៅ​ក្នុង​ខុន​ដូ​រាជសម្បត្តិ​ បន្ទប់លេខ ១០.០៥​ ជាន់​ទី​១០ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៦​ ភូមិ​ទី​៣ សង្កាត់​បឹង​កក់​ទី​២​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ ។ 

សមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃបានឱ្យដឹងថា សមត្ថកិច្ចបានដកហូតគ្រឿងញៀន និងសម្ភារៈបម្រើដល់បទល្មើសមួយចំនួន និងឃាត់ជនសង្ស័យចំនួន៦នាក់ ទី១ ឈ្មោះ​​ មុំ ភា​រុណ​ ភេទ​ប្រុស ​អាយុ​១៤​ឆ្នាំ​ ទី២ ឈ្មោះ​លីវ​ យៀ​ក​ស៊ីវ​ ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ​ ទី៣ឈ្មោះ លី សុជាតា ភេទ​ស្រី​ អាយុ​២២​ឆ្នាំ ទី៤ ឈ្មោះ​​សូ ពិសិដ្ឋ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ទី៥ ឈ្មោះ​​អ៊ួ​ន រ៉ូ​ត ​ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​ និងទី៦ ឈ្មោះ​​ឆេ​ង សុខ​ឡេ​ង​ ភេទ​ប្រុស ​អាយុ​១៦​ឆ្នាំ​ ។ 

ជនសង្ស័យទី៧ ដែលបានបាត់បង់ជីវិត មានឈ្មោះ លាង ភេទ​ប្រុស​ អាយុប្រមាណ​២៥​ឆ្នាំ​ ជា​ជនជាតិ​ខ្មែរ​ បានរបូតដៃធ្លាក់ពីជាន់ទី១០ នៃបន្ទប់ចំណុចប្រតិបត្តិការ ដោយសារជនសង្ស័យ បានគេចចេញតាមបង្អួច តោងរំកិលបំណងឆ្លងទៅបន្ទប់ផ្សេង តែចៃដន្យរបូតដៃធ្លាក់មក ។ 

​បន្ទាប់​ពី​មានករណីបែបនេះ កម្លាំងនគរបាល​ជំនាញ​ផ្នែកកោសលវិច័យ និងមូលដ្ឋាន ក៏បាន​ចុះ​ទៅ​ត្រួតពិនិត្យ​សាកសពផងដែរ ឯជនសង្ស័យ​ទាំង​​៦​នាក់​ ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​ញៀន ដើម្បី​សាកសួរនិងបន្តតាមនីតិវិធី ៕ ដោយ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *