ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះមួយខ្នង នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យ​ឆេះផ្ទះមួយខ្នង កើតឡើងនៅចំណុចផ្លូវបេតុង ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១  ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង​ ១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ ទី២៣ ខែមេសាឆ្នាំ២០២៣ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះឆាង ហេង ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ។ ប្រភេទសំណង់ផ្ទះដែលឆេះសង់អំពីឈើប្រក់ក្បឿង មានទំហំ ៧ម៉ែត្រ គុណនឹង៩ម៉ែត្រ ឆេះខូចខាតផ្ទះឈើមួយខ្នង រួមជាមួយសម្ភារអស់ទាំងស្រុង តែពុំបណ្ដាលឱ្យឆេះរាលដាលដលអ្នកក្បែរខាងឬគ្រោះថ្នាក់ដល់មនុស្សឡើយ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣ឡាន ស្មើនឹង ១២ម៉ែត្រគូបនិង មានរថយន្តជំនួយអន្តរាគមន៍ពន្លត់រនស់ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡានហើយពន្លត់ចប់​នៅវេលាម៉ោង ១និង១០នាទីថ្ងៃត្រងនាថ្ងៃខែឆ្នាំដដែល៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *