ផឹកស៊ីនៅផ្ទះសុខៗ ទៅអង្គភាពមួយភ្លែត វិលមកវិញបាញ់ខ្លួនឯងមុខផ្ទះ

ភ្នំពេញ ៖ យោធាម្នាក់ បានសម្រេចចិត្តបាញ់ខ្លួនឯង នៅមុខផ្ទះកាលពីវេលាម៉ោងប្រហែល៨យប់ ថ្ងៃអាទិត្យ ទី23 ខែមេសាឆ្នាំ2023 នៅចំនុចមុខផ្ទះលេខ155 ផ្លូវបេតុង ស្ថិតក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

សមត្ថកិច្ចឱ្យដឹងថា បុរសខាងលើមានឈ្មោះ តេង ឃៀង អាយុ37ឆ្នាំ មុខរបរ យោធា នៅអង្គភាពបញ្ជារការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេរវកម្ម (អតីតអាវុធហត្ថវគ្គ37) មានឋនន្តរស័ក្តថ្នាក់ អនុសេនីយ៍ទោ ជំនួយការផ្កាយ១មួយរូប នៅក្នុងអង្គភាព ។ 

តាមការរៀបរាប់ពីក្រុមគ្រួសារជនរងគ្រោះ បានឲ្យដឹងថា  នៅមុនពេលកើតហេតុ ជនរងគ្រោះបានផឹកសុីជុំគ្នាជាមួយបងប្អូនសាច់ញាតិជាធម្មតា លុះបន្តិចក្រោយមក ជនរងគ្រោះបានជិះម៉ូតូចេញពីផ្ទះទៅអង្គភាព មួយសន្ទុះក្រោយមកក៏ត្រឡប់មកវិញ ហើយបានលាឪពុកម្តាយ បន្ទាប់មកជនរងគ្រោះ បានដើរចេញមកក្រៅផ្ទះ ដកកាំភ្លើងខ្លី បាញ់ឡើងលើ២គ្រាប់ បន្ទាប់មកបាញ់ខ្លួនឯងចំសៀតផ្កាមួយគ្រាប់ ។ ភ្លាមៗជនរងគ្រោះ ត្រូវបញ្ជូនទៅសង្គ្រោះ តែមិនអាចជួយបាន ។ 

ប្រភពបង្ហើបថា ការហូបចុកផឹកស៊ីនោះ ក៏មានការទាស់សម្ដីគ្នា និងបោកកែវផងដែរ ។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ក្រោយសមត្ថកិច្ចកោសលវិច័យពិនិត្យរួចរាល់ និងបញ្ជាក់ថាពិតជាករណីធ្វើអត្តឃាតពិតប្រាកដមែន ៕ដោយ ៖ ធ្នូជ័យ 

Leave a Reply

Your email address will not be published. Required fields are marked *