ស្ត្រីវៀតណាម មានមិត្តប្រុសចិន ចងកសម្លាប់ខ្លួននៅខុនដូRCHID PARK

ភ្នំពេញ ៖ មានករណីស្ត្រីជន​បរទេស​​ម្នាក់​ស្លាប់​ដោយចងក នៅចំណុចខុនដូRCHID PARK បន្ទប់F8 U-1 ជាន់ទី8 ផ្លូវលេខ៣០៤ ភូមិ​២​ សង្កាត់​បឹងកេងកងទី២ ខណ្ឌបឹងកេងកង​ កើតឡើងនៅថ្ងៃទី២០មេសាឆ្នាំ២០២៣​ វេលាម៉ោង​៦និង៤០នាទី​ព្រលប់ ។

សមត្ថកិច្ចមូលដ្ឋាននិយាយថា សពឈ្មោះ​​ DAO THI HUE ភេទស្រី​ អាយុ​២៩ឆ្នាំ​ ជនជាតិ​វៀតណាម កាន់លិខិតឆ្លងដែន​លេខ C4861034 ស្នាក់នៅ​ចំណុចខុនដូRCHID PARK បន្ទប់F8 U-1 ជាន់ទី8 ផ្លូវលេខ៣០៤ ភូមិ​២​ សង្កាត់​បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ​ មុខរបរ​ទេសចរណ៍។

​ យោងតាមការបំភ្លឺឈ្មោះ​ ​CHENG TIANCI  ភេទប្រុស​ អាយុ​៣៧ឆ្នាំ​ ជនជាតិចិន​ ដែលត្រូវ​ជាមិត្ត​ប្រុស របស់​ជនរងគ្រោះបានឱ្យដឹងថា​ នៅថ្ងៃទី២០មេសាឆ្នាំ២០២៣ វេលា​ម៉ោង​១២​និង៤០នាទីរំលងអធ្រា្រត​ មិត្ត​ស្រីរបស់ខ្លួនឈ្មោះ DAO THI HUE ភេទស្រី​ អាយុ​២៩ឆ្នាំ​ ជនជាតិ​វៀតណាម​ បានទំនាក់ទំនងតាមឆាតតេឡេក្រាម​ ឲ្យទៅយកនៅអាផាតមិន​ ផ្លូវ​លេខ២៨៨​ សង្កាត់​បឹងកេងកង​ទី១​ ខណ្ឌ​បឹងកេងកង​ ដេីម្បី​គេងជាមួយគ្នា​ នៅចំណុចខុនដូរRCHID PARK បន្ទប់​F8 U-1 ជាន់ទី8 ផ្លូវលេខ៣០៤ ភូមិ​២​ សង្កាត់​បឹងកេងកងទី២ ខណ្ឌបឹងកេងកង​ ។  

សាក្សីបន្តថា លុះដល់ម៉ោងប្រហែល១០និង​៥០​នាទី​ រូបខ្លួនបានជិះរថយន្ដ​ ចេញពីខុនដូខាងលេី​ ទៅជួបមិត្ដភក្ដិនៅម្ដុំច្បារអំពៅ​ ,ចំណែកមិត្ដស្រីរបស់ខ្លួនស្នាក់នៅក្នុងបន្ទប់ម្នាក់​ឯង​ រហូតដល់ម៉ោងប្រហែល១១និង៣០នាទី​ មិត្ត​ស្រី​របស់ខ្លួន​បានឆាតមកប្រាប់ថា​ «ខូចវ៉ានទឹក​»។ បន្ទាប់មករូបខ្លួនក៏ផ្ញេីលុយឱ្យដេីម្បីប្ដូរវ៉ានទឹក​។  

សាក្សីដដែលបន្តទៀតថា លុះដល់ម៉ោងប្រហែល៦និង​១០​នាទី​ព្រលប់ រូបខ្លួនបានមកដល់បន្ទប់ខុនដូវិញ​ ដោយឃើញទ្វារបន្ទប់ជាប់សោស្វាយប្រវត្ដិ​ រូបខ្លួនបានយកកាតបេីកទ្វារចូលមកដល់កន្លែងទទួលភ្ញៀវ​ ហេីយបន្ទប់គេងបិទទ្វារ​ តែមិ​នជាប់សោទេ​ រួចក៏បេីកទ្វារចូល​ ស្រាប់តែឃេីញមិត្ដស្រីរបស់ខ្លួន«ចងក»និងចំណងខ្សែសំប៉ែត​ ជាប់សោទ្វារ​ ។ភ្លាមនោះរូបខ្លួនបានលេីកមិត្ដស្រីមកដាក់លេីគ្រែពូក​ ជួយធ្វេីចលនាបេះដូង​ តែមិនមានចលនាដង្ហេីមទេ​ រួចក៏ទូរសព្ទហៅផ្នែករដ្ឋបាល​មកជួយមេីល​ ប៉ុន្តែ​មិត្ត​ស្រីរបស់ខ្លួនបានស្លាប់ហេីយ​ ។ បន្ទាប់មកក៏បានរាយការណ៍មកសមត្ថកិច្ចតែម្ដង។ 

​         

យោងតាមការពិនិត្យរបស់ការិយាល័យបច្ចេកទេស និងលោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បញ្ជាក់ថា «សាកសពឈ្មោះ DAO THI HUE ស្លាប់ដោយសារ​ ការធ្វេីអត្តឃាត​ចងកសម្លាប់ខ្លួនឯងពិតមែន»។

បច្ចុប្ប្ននសាកសពខាងលើ​ បានយកទៅតម្កល់ក្លាស្សេនៅវត្ដស្ទឹងមានជ័យ​ សង្កាត់​ស្ទឹង​មានជ័យ​១​ ខណ្ឌមានជ័យ​ រង់ចាំសាច់ញាតិមកទទួល​ ធ្វេីបុណ្យតាមប្រពៃណី ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *