ដាក់អស់ច្រើន ! បើកឡានចេញពីហាង ជិះជិតដល់ផ្ទះ បែរទៅបុកចូលផ្ទះពលរដ្ឋ

ភ្នំពេញ ៖ លំនៅដ្ឋាននិងម៉ូតូ២គ្រឿង បានរងការខូចខាត ដោយសាររថយន្តជ្រុលមកបុក កាលពីវេលាម៉ោង៩និង១០នាទីយប់ ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០២៣ នៅលើផ្លូវបេតុង ក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ប្រភពបានឱ្យដឹងថា រថយន្តបង្កម៉ាក Lexus RX400h ពណ៌ប្រផេះ ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ2 BL-6257 បើកបរដោយឈ្មោះ នុត វណ្ណា  ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅជិតកន្លែងកើតហេតុ ស្ថិតក្នុងស្ថានភាពស្រវឹងស្រា ។ 

ប្រភពបន្តថា ដំបូងឡើយគេឃើញ បុរសខាងលើបើករថយន្ត ចេញពីហាងផឹកស៊ី យីហោរម្លប់ស្បូវ99 ចេញមកយ៉ាងលឿនក៏ បត់មកឆ្វេងដៃ ដោយសារបួងចង្កូតខ្លាំងពេក ក៏បុកចូលផ្ទះប្រជាពលរដ្ឋតែម្ដង តែមិនបង្កឲ្យនរណាម្នាក់នោះទេ។ 

ក្រោយកើតហេតុ សមត្ថកិច្ចមកដល់ក៏បាននាំខ្លួន អ្នកបើកបរទៅខណ្ឌ ដើម្បីសួរនាំនឹងបន្តតាមនីតិវិធី ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *