ឃាត់ក្មេងទំនើង៧នាក់ ស្ទាក់កាប់យុវជនម្នាក់ បាត់បង់ជីវិត នៅស្រុកបាកាន

ពោធិ៍សាត់ ៖ មានករណីប្រើអំពើហិង្សាដោយចេតនាបណ្ដាលឱ្យយុវជនម្នាក់បាត់បង់ជីវិត នៅចំណុចផ្លូវកៅស៊ូ មុខការ៉ាស់សាំង របស់ឈ្មោះ ធឿន ម៉ូវ ស្ថិតក្នុងភូមិប្រឡាយរំដេង ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលបង្កឡើងដោយក្រុមក្មេងទំនើងមានគ្នា៧នាក់ ជិះម៉ូតូចំនួន០៣គ្រឿង ប្រដាប់ដោយកាំបិតចំនួន០១ដើម កើតឡើងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២និង៥០នាទីទៀបភ្លឺ ។

នគរបាលស្រុកបាកានបានឱ្យដឹងថា ក្រុមក្មេងទំនើងដែលបង្កហេតុមានគ្នា៧នាក់រួមមាន ១-ឈ្មោះជុន វ៉ាន់ថាវ ហៅបារាំង ភេទប្រុស អាយុ២២ឆ្នាំ ,២-ឈ្មោះ ហេង ធារិទ្ធ ភេទប្រុសអាយុ១៩ឆ្នាំ , ៣-ឈ្មោះជុន សិរីវុធ ភេទប្រុសអាយុ១៨ ឆ្នាំរស់នៅភូមិប្រឡាយរំដេង ឃុំរំលេច, ៤-ឈ្មោះ សេន ភាស ភេទប្រុសអាយុ២១ឆ្នាំ ,៥-ឈ្មោះឡាក់ ម៉េងហុងភេទប្រុស អាយុ២១ឆ្នាំ, ៦-ឈ្មោះធី ស៊ីណាត ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិបាក់មែក ឃុំខ្នារទទឹង និង៧-ឈ្មោះសៀន ប៊ុណ្ណា ភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិខ្នារទទឹង ឃុំខ្នារទទឹង ។

នគរបាលបន្តថា ក្មេងទំនើងទាំង៧នាក់ខាងលើ បានធ្វើសកម្មភាពកាប់ទៅលើក្រុមក្មេងមកពីឃុំមេទឹក ដែលមានគ្នា៧នាក់ជិះម៉ូតូ០៣គ្រឿងរួមមាន ១-ឈ្មោះ សុខ ហូ ភេទប្រុស អាយុ២០ឆ្នាំ ,២-ឈ្មោះ ធឿន ផានី(ហៅឌុយ) ភេទប្រុស អាយុ១៧ឆ្នាំ , ៣-ឈ្មោះ ឈុន វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ, ៤-ឈ្មោះ អាយ វណ្ណ ហៅណើត ភេទប្រុសអាយុ២០ឆ្នាំ ,៥-ឈ្មោះ ម៉ុក សត់ ភេទប្រុស អាយុ២៣ឆ្នាំ ,៦-ឈ្មោះកែ សីហា ហៅសី ភេទប្រុស អាយុ២០ឆ្នាំ ,៧-ឈ្មោះយឹម ដាវីន ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិប៉ោឡោឃុំ មេទឹក ត្រូវគុម្ពត្រចៀកខាងស្ដាំ០១កាំបិតបណ្ដាលឱ្យស្លាប់។

នគរបាលបន្តទៀតថា ដំបូងក្រុមក្មេងមកពីឃុំមេទឹក បានជិះម៉ូតូចេញពីកន្លែងផឹកស៊ី(ផាប់) ស្ថិតនៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ត្រូវបានក្រុមក្មេងមកពីឃុំរំលេច គប់ដុំថ្មរួចជិះទៅត្បូង ហើយក្រុមក្មេងខាងមេទឹក បានជិះម៉ូតូដេញតាម ក៏ត្រូវក្រុមក្មេងខាងរំលេច ស្ទាក់កាប់ចំជនរងគ្រោះខាងលើបណ្តាលឱ្យស្លាប់តែម្តង។

ក្រោយហេតុការណ៍កើតឡើង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេចបានចុះអន្តរាគមន៍ឃាត់ខ្លួនជនបង្កបាន៧នាក់ និងដកហូតកាំបិតចំនួន០១ដើម ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីច្បាប់៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *