តើគួរបញ្ឈប់មិនឱ្យមាន ឬត្រូវបន្តទៅតំបន់និងខេត្តផ្សេងៗទៀត ដើម្បីសប្បាយចូលឆ្នាំ

ភ្នំពេញ ៖ វីដេអូមួយឃ្លីបត្រូវបានប្រជាពលរដ្ឋចែករំលែក តាមបណ្ដាញសង្គម ឆាត តេឡាក្រាម តៗគ្នា អមជាមួយពាក្យហួសចិត្ត មិនគួរឱ្យមានភាពសប្បាយហួសហេតុ ប៉ះពាល់កិត្តិយសស្រ្តី សេចក្ដីថ្លៃថ្នូ ដែលខ្មែរយើងពុំដែលអនុញ្ញាតឱ្យមាន កម្មវិធីបែបនេះជាសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិនោះទេ ។ 

វីដេអូមួយនេះ ត្រូវបានបង្ហោះឡើងដោយ ឌីជេរម្នាក់ជាអ្នករៀបចំកម្មវិធី ដោយសហការជាមួយ រមណីយដ្ឋាន ស្ទឹងក្រញ៉ូង ស្ថិតក្នុងស្រុកសំឡូត ខេត្តបាត់ដំបង ។ តាមការប្រកាស លើផេកបង្ហាញថា កម្មវិធីនេះ ធ្វើឡើងកាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ ជាមួយពាក្យឃោសនា « ត្រៀមខ្លួនសប្បាយហើយនៅបងប្អូន  កុំភ្លេចណា សប្បាយជាមួយភាគគី ឡានបាស់ថៃ នារីរាំប៊ីគីនីថៃ ឌីជេថៃ កុំភ្លេចមកចូលរួមទាំងអស់គ្នា » ។ 

មកមើលអ្នកគាំទ្រ និងអ្នកមិនគាំទ្រ នៅក្នុងខំមិនវិញ គឺភាគច្រើនមិនពេញចិត្ត ព្រោះវាប៉ះពាល់កិត្តិយសស្រ្តី សេចក្ដីថ្លៃថ្នូ និងវប្បធម៌របស់ខ្មែរ ទោះនារីទាំងនោះជាជនជាតិបរទេសក៏ដោយ ។ សេចក្ដីថ្លៃថ្នូរបស់ស្រ្តី និងការសាបព្រួសផ្នត់គំនិតមិនល្អ មកឱ្យក្មេងៗនារីៗតូចៗ វានឹងប្រឈមនៅថ្ងៃខាងមុខ ។ 

មហាជននិយាយថា « វប្បធម៌ខ្មែរល្អផូរផង់មិនគិតថែ បែរជាប្រឹងនាំវប្បធម៌ឆ្កួតលីលាចូលស្រុកទេស ពិសេសអ្នកគាំទ្រទង្វើនេះមិនបានគិតថាខ្លួនឯងក៏មានម្ដាយ មានប្អូនស្រី ក្មួយស្រី…។ » « យើងជាខ្មែរយើងកុំធ្វើដូចពួកនេះ ទោះយើងមិនធ្វើចឹងក៏យើងមានវិធីសប្បាយៗផ្សេងៗពីនេះដែរ ។ » « ចាប់ផ្តើមរាងធូថ្លៃបណ្តើៗហើយ ។ » « វាគ្មានស្អីអស្ចារ្យទេពួកនេះវាយកវប្បធម៌ចង្រៃមកសាបព្រួសទៀតហើយ ។ » ធ្វើបុណ្យជាមួយនាក់សុំលុយល្អជាង គេមកបង្វក់ខួរហើយនៅភ្លើអេាយលុយគេទៀត បើនាក់សុំទានហ៊ានអេាយលុយគេបុិននឹងអត់ណ៎ » ៕ ដោយ ៖ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *