ឃាត់ជនសង្ស័យ២នាក់ប្រដាប់ដោយកាំបិត ឆក់ទូរសព្ទតាមផ្លូវ នៅស្រុកត្រាំកក់

តាកែវ ៖ ជនសង្ស័យ២នាក់ ត្រូវបាននគរបាលប៉ុស្តិ៍និងស្រុកត្រាំកក់ ចាប់ខ្លួនបានភ្លាមៗ បន្ទាប់ពីបានធ្វើសកម្មភាពឆក់យកទូរសព្ទពីអាជីវករ២នាក់(ឌុបកូនតូច២នាក់) ទើបចេញពីផ្សារ នៅចំណុចលើផ្លូវកៅស៊ូ ស្ថិតក្នុងភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកតាំកក់ ខេត្តតាកែវ ដែលជិះម៉ូតូម៉ាកនិច ប្រដាប់ដោយកាំបិតក្រង៉ុក កាលពីថ្ងៃអង្គារទី១៨ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៣រសៀល។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះម៉ម សុខ ហៅកែវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិសេកយា ឃុំអង្គតាសោមនិង២-ឈ្មោះថន លីហ្សា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោមស្រុកត្រាំកក់ ខេត្តតាកែវ ។ ជនសង្ស័យបានសារភាពថា«ខ្លួនបានធ្វើសកម្មភាពឆក់ចំនួន៤លើករួចមកហើយ»។

សមត្ថកិច្ចបន្តថា ដំបូងជនសង្ស័យទាំង២នាក់បានជិះម៉ូតូ១គ្រឿងម៉ាកនិចពណ៌ផ្កាឈូកលាយស គ្មានស្លាកលេខប្រដាប់ដោយកាំបិតក្រង៉ុក ធ្វើសកម្មភាពឆក់ទូរសព្ទពីជនរងគ្រោះ៤នាក់(ក្មេងតូច២នាក់) ដែលកំពុងជិះម៉ូតូម៉ាកស្កុបពីឌុបកូនតូចៗ២នាក់ ចេញពីផ្សារអង្គតាសោម តាមផ្លូវកៅស៊ូខាងលើ ឆ្ពោះទៅផ្ទះវិញ។ ពេលធ្វើសកម្មភាពជនសង្ស័យឆក់យកទូរសព្ទពុំបានទេ ដោយជនរងគ្រោះប្រតាយប្រតប់យកបានវិញបណ្ដាលឱ្យដួលម៉ូតូរងរបួសទាំងម្ដាយនិងកូន។

ចំណែកជនរងគ្រោះទាំង៤នាក់មាន ១-ឈ្មោះឆែត ស្រីនាង ភេទស្រី អាយុ២៥ឆ្នាំនៅភូមិតាសោម ឃុំសំរោង, ២-ឈ្មោះរឿន ចំរើន ភេទស្រី អាយុ២៥ឆ្នាំ រស់នៅភូមិតាសោម ឃុំសំរោង ស្រុកត្រាំកក់ និង កូនក្មេងចំនួន០២នាក់ទៀតរងរបួសមធ្យម។

ក្រោយពីទទួលបានព័ត៌មានពីកន្លែងកើតហេតុនិងមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលដោយលោកព្រះរាជអាជ្ញារួចមក សមត្ថកិច្ចមូលដ្ឋានបានចេញអន្តរាគមន៍ភ្លាមៗ ដោយឃាត់បានជនសង្ស័យទាំង២ នាក់ដែលមានឈ្មោះដូចខាងលើ ព្រមទាំងវត្ថុតាងម៉ូតូម៉ាកនិចនិងកាំបិតក្រង៉ុក ត្រង់ចំណុចភូមិសេកយា ឃុំអង្គតាសោម ។

បច្ចុប្បន្នបាននិងកំពុងធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កសាងសំណុំរឿងទៅតាមនីតិវិធី៕(ដោយ ប៉ូច គឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *