រថយន្ត២គ្រឿងបើកបុកប៉ះគ្នា រងរបួសម្នាក់ នៅស្រុកព្រៃនប់

ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាងបុកប៉ះគ្នា កាលពីម៉ោងជិត២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧មេសាឆ្នាំ២០២៣ លើផ្លូវជាតិលេខ៤ ម្តុំជិតស្ពានអូរកំបុត ក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឱ្យរបួសអ្នកបើកបរម្នាក់ ។

សមត្ថកិច្ចនិយាយថា ភាគីរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ៥តោន ពណ៌ស ដឹកស្រាបៀរ ពាក់ស្លាកលេខ ព្រះសីហនុ៣A-២៤៧០ បើកបរទិសដៅ ភ្នំពេញ-ព្រះសីហនុ អ្នកបើកបរឈ្មោះ ផា គា ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅ ភូមិកំពង់ឃុំកំពង់ ស្រុកបាទី ខេត្តតាកែវ បុកប៉ះជាមួយរថយន្តឡិចសុីស RX300 ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 2C-8053 ដែលបើកបរទិសដៅផ្ទុយគ្នា អ្នកបើកបរឈ្មោះ អេ សារី ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅ ភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឱ្យអ្នកបើកបររថយន្ត ឡិចសុីស RX300 រងរបួស ,ចំណែកភាគីរថយន្តដឹកស្រាបៀរមិនរងរបួសទេ ហើយករណីនេះសមត្ថកិច្ចជំនាញ បានចាត់ចែងដោះស្រាយតាមនីតិវិធី៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *