បាត់បង់ជីវិតមនុស្ស២នាក់និងរបួស៧នាក់ ក្នុងហេតុការណ៍បុរសចិនបើករថយន្តបុកម៉ូតូ២គ្រឿងនិងបុករះអ្នកឈរមើលលើចិញ្ចើមផ្លូវ

ពោធិ៍សាត់ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍​ កើតឡើងដោយបុរសចិនបើករថយន្ត​បុក​រះមនុស្សនិងម៉ូតូបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស២នាក់ស្លាប់ភ្លាមៗ និង រងរបួសធ្ងន់ស្រាល៧ នាក់ នៅវេលាម៉ោង៦និង២៥​នាទី​យប់ថ្ងៃទី១៦មេសា២០២៣ នៅលេីកំណាត់ផ្លូវ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៥ ចន្លោះគីឡូម៉ែតលេខ​៧៦និង៧៧ ​មុខផ្សារ០៧ ស្ថិតក្នុងភូមិ​ស្ទឹងថ្មី​ ឃុំប្រម៉ោយ​ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក ធាងឡេង អធិការនគបាលស្រុកវាលវែង បានឱ្យដឹងនៅរសៀលថ្ងៃទី១៧មេសា២០២៣ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលឱ្យមនុស្ស២នាក់បាត់បង់ជីវិតនិងរបួស៧នាក់ រួមមាន ១-ឈ្មោះជួន​ កក្កដា​ ភេទប្រុស​ អាយុ​២៥​ឆ្នាំ រស់នៅ ភូមិសំឡាញ​ ឃុំក្រពេីពី​ររ ស្រុកវាលវែង បេីកបរម៉ូតូម៉ាក​HONDA DREAM  ពាក់ស្លាកលេខ​ ពោធិ៍សាត់​ 1H-2665​ ,២-ឈ្មោះ​ ប៊ុន​ ជុំ​ ភេទប្រុស​ អាយុ​៦៧​ ឆ្នាំ​​ រស់នៅ​ខេត្ត​បាត់ដំបង​ របួសធ្ងន់​ បញ្ជូនទៅមន្ទីពេទ្យខេត្តពោធិ៍សាត់​ បេីកបរម៉ូតូ​​ម៉ាក HONDA DREAM ពាក់ស្លាកលេខ ពោធិ៍សាត់ 1I-8369​ ។

ចំណែកអ្នកដែលឈរមើលលើដងផ្លូវបណ្តាលឱ្យស្លាប់និងរបួស រួមមាន ៣-ឈ្មោះ​ វ៉ាន់ដេវិត ភេទប្រុស​ អាយុ​ ១៤​ ឆ្នាំ​ រស់នៅ​ចំណុចទួលគ្រួស​ ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ​ ស្លាប់​​នៅកន្លែងកើតហេតុ, ៤-ឈ្មោះ មៃ​ សៀងហៃ​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ រស់នៅចំណុចទួលគ្រោះ​ ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ របួសធ្ងន់, ៥-ឈ្មោះ​ ឆេង​ ជាសុផារ៉ា​ ភេទប្រុស​ អាយុ​២៣​ ឆ្នាំ​ រស់នៅចំណុចទទួលគ្រោះ​ ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ​ របួសស្រាល ,៦-ឈ្មោះ​ ផុន​ ស្រីលាភ​ ភេទស្រី អាយុ​ ១៩​ ឆ្នាំ​ រស់នៅចំណុចកំប៉ង​ ភូមិសំឡាញ​ ឃឃុំក្រពេីពី របួសធ្ងន់ ,៧-ឈ្មោះ​ អ៊ុត​ សុវ៉ាន់ណារ៉ា​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំរស់នៅចំណុចទទួលគ្រោះ​ ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ​ របួសធ្ងន់,៨-ឈ្មោះ​ ចាន់​ វេត ភេទប្រុស​ អាយុ​១៤​ឆ្នាំ​ រស់នៅ​ចំណុចទទួលគ្រោះ​ ភូមិស្ទឹងថ្មី​ ឃុំប្រម៉ោយ​ របួសធ្ងន់​​ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីពេទ្យក្រុងភ្នំពេញ​ និង ៩-ឈ្មោះ​ ធី​ យ៉ាង ភេទប្រុស​ អាយុ១៩​ឆ្នាំ​ រស់នៅ​ចំណុចទទួលគ្រោះ​ ភូមិស្ទឹងថ្មី​ ឃឃុំប្រម៉ោយរបួស​ធ្ងន់​ ។

លោកវរសេនីយ៍ឯក ធាងឡេង បន្តទៀតថា ក្រោយពេលកើតហេតុប្រជាពលរដ្ឋនិងសមត្ថកិច្ចធ្វើការឃាត់រថយន្តបង្កម៉ាក FOTON TUNLAND ពណ៌ស ពាក់​ស្លាក​លេខ​ ភ្នំពេញ 2BS-2152 ផលិត​ឆ្នាំ​២០២២រួមនឹងអ្នកបើករថយន្ត​ ជាជនជាតិចិន​​ ក្នុងទិសដៅពីកើតទៅលិច ត្រូវបានឃាត់ខ្លួនបាននៅកន្លែងកេីតហេតុ​ ក្នុងស្ថានភាពស្រវឹង​ជោកជាំ(មិនទាន់ស្គាល់ឈ្មោះ រួចនាំយកមកអធិការដ្ឋាននគរបាលស្រុក​ ធ្វើការសាកសួ ។ 

លោកអធិការបន្តទៀតថា «មូលហេតុគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្តាលមកពីអ្នកបើកបរ រថយន្ត​ប្រេីប្រាស់ក្នុងល្បឿនលឿនមិនប្រកាន់ស្ដាំ​ទើបបណ្តាលឱ្យកើតមានគ្រោះថ្នាក់បែបនេះ»។

ក្រោយពេលកើតហេតុអ្នកស្លាប់ត្រូវបានក្រុមគ្រួសារសាច់ញាតិនាំយកទៅធ្វើបុណ្យ, ដោយឡែកអ្នករងរបួសត្រូវបានសមត្ថកិច្ចនិងប្រជាពលរដ្ឋបាំយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់និងមន្ទីរពេទ្យនៅឯក្រុងភ្នំពេញ ។

ដោយឡែកវត្ថុតាងម៉ូតូ២ គ្រឿង និងរថយន្ត​១គ្រឿងបាន​យក​មក​រក្សា​ទុក​នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ជា​បណ្តោះ​អាសន្ន​រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *