ឯកឧត្តម ស សុខា អញ្ជើញបិទការសម្តែង និងកម្មវិធីប្រកួតកីឡាគុនល្បុក្កតោ ពានរង្វាន់ «មិត្តភាពអង្គរសង្ក្រាន្ត ២០២៣»

សៀមរាប ៖ ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានចង្កោមទី៣ នៃ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​អង្គរសង្ក្រាន្ត ឆ្នាំ​២០២៣ ​ជាតំណាងឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.) និងជាប្រធានគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីពិធី​បិទ​«ការសម្ដែង និង​កម្មវិធី​ប្រកួត​កីឡា​គុនល្បុក្កតោ ​ពានរង្វាន់​មិត្តភាព​អង្គរ​សង្ក្រាន្ត​២០២៣»នាល្ងាចថ្ងៃទី១៦ ខែមេសាឆ្នាំ២០២៣។

សូមបញ្ជាក់ថា ពិធីបិទ «ការសម្តែង និងកម្មវិធីប្រកួតកីឡាគុនល្បុក្កតោ ពានរង្វាន់មិត្តភាពអង្គរសង្ក្រាន្ត ២០២៣»នេះរៀបចំ​នៅ​មុខ​កសិន្ធុ​ប្រាសាទ​អង្គរ ដោយមាន​ការ​ចូលរួម​ពី​សំណាក់​កីឡាករ​ កីឡា​ការិនី គ្រូ​បង្វឹក មន្រ្តី​បច្ចេកទេសព្រឹទ្ធាចារ្យ របស់​សហព័ន្ធ​កីឡា​ល្បុក្កតោកម្ពុជា និង​ក្រុម​ការងារ​នានា ព្រម​ទាំង​មាន​ការ​ចូលរួមទស្សនា​ពី​សំណាក់​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ​យ៉ាងច្រើនកុះករផងដែរ៕ ហួត សម្បត្តិ

Leave a Reply

Your email address will not be published. Required fields are marked *