ឯកឧត្តម ស សុខា ដឹកនាំហែក្បួនភូមិស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣

សៀមរាប ៖  ឯកឧត្តម ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំហែក្បួនភូមិស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក្នុងពិធីដង្ហែក្បួនអង្គរសង្ក្រាន្ត ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នាទឹកដីខេត្តសៀមរាប  នៅរសៀលថ្ងៃទី១៥ខែមេសា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ឯកឧត្តម ស សុខា ប្រធានចង្កោមទី៣ នៃគណៈកម្មការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន ឆ្នាំ២០២៣ទទួលបន្ទុកដឹកនាំ ចាត់ចែង និងរៀបចំលើកម្មវិធី ចំនួន ៣ រួមមាន ៖ ទី១. កម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទី២. កម្មវិធីភូមិបេតិកភណ្ឌវប្បធម៌ និងទី៣. កម្មវិធីគុនល្បុក្កតោ សម្រាប់តាំងបង្ហាញសម្តែង និងផ្សព្វផ្សាយក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល ៣ថ្ងៃ គឺថ្ងៃទី១៤-១៥ និង ១៦ ខែមេសា ឆ្នាំ២០២៣ ៕(ដោយ ហួត សម្បត្តិ)

Leave a Reply

Your email address will not be published. Required fields are marked *