ឆ្លងចរន្តភ្លើងឆេះឃ្លាំងក្រុមហ៊ុន LESSO លក់គ្រឿងសំណង់ នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យ កើតឡើងនៅចំណុចក្រុមហ៊ុន LESSOលក់គ្រឿងសំណង់  ផ្លូវបេងតុង ភូមិបន្លាស្អិត សង្កាត់ឃ្មួញ  ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង​ ១១ព្រឹក  ថ្ងៃសៅរ៍ ទី១៥ ខែមេសាឆ្នាំ២០២៣ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះZHOU FU ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រង ។ប្រភេទសំណង់ដែលឆេះ ចាឃ្លាំងដែកប្រក់ស័ង្កសី ទំហំ ៣០ម៉ែត្រគុណនឹង៥០ម៉ែត្រ បណ្តាលឱ្យឆេះខូចខាតសំណលប្លាស្ទីក ផ្នែកខាងក្រោយឃ្លាំងអស់មួយចំនួន តែពុំបណ្ដាលឱហយឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឬរងរបួសមនុស្សឡើយ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់​អគ្គិភ័យ​ចំនួន១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១២ឡាន ស្មើនឹង៤៨ម៉ែត្រគូប និង រថយន្តជំនួយអន្តរាគមន៍ របស់រថយន្តក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ពុំបានប្រើប្រាស់ទឹកនិងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ហើយពន្លត់ចប់​នៅវេលាម៉ោង ១២ថ្ងៃត្រង់នាថ្ងៃខែឆ្នាំដដែល៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *