ឆ្លងចរន្តអគ្គិសនីឆេះបន្ទប់ជួលអស់ ៦បន្ទប់ នៅអូរបែកក្អម ចំថ្ងៃបុណ្យចូលឆ្នាំថ្មី

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យ​កន្លែងកើតឡើងឆេះបន្ទប់ជួលអស់៦បន្ទប់ទាំងស្រុង នៅចំណុចផ្លូវបេងតុង ក្រុមទី០២ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង​ ០៩ព្រឹកថ្ងៃសៅរ៍ ទី១៥ខែមេសាឆ្នាំ២០២៣ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះង៉ូវ ហួង ភេទស្រី អាយុ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរម្ចាស់ផ្ទះជួល។ ប្រភេទសំណង់ដែលឆេះសង់អំពីថ្មបេតុងប្រក់ស័ង្កសី ទំហំ ៣ម៉ែត្រ គុណនឹង៤ម៉ែត្រ ឆេះបន្ទប់ជួលអស់ចំនួន០៦បន្ទប់អស់ទាំងស្រុង តែពុំបណ្ដាលឱ្យឆេះរាលដាលដលអ្នកក្បែរខាងឬរងរបួសដល់មនុស្សឡើយ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់​អគ្គិភ័យ​ចំនួន០៥គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៥ឡាន ស្មើនឹង២០ម៉ែត្រគូប និង រថយន្តជំនួយអន្តរាគមន៍ពន្លត់រួមមាន រថយន្តអាវុធហត្ថចំនួន ០២គ្រឿង ,រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ហើយពន្លត់ចប់​ នៅម៉ោង ១០ នាថ្ងៃខែឆ្នាំដដែល៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *