សម្ដេចតេជោសែន ហួសចិត្តអភិបាលខេត្តកែបនិងស្ថាប័នពាក់ព័ន្ធ ឆោតល្ងង់ដល់ថ្នាក់នឹង

ភ្នំពេញ ៖  សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាទៅអភិបាលខេត្តកែប លុបចោលរាល់កិច្ចសន្យាយកភាស៊ី ចូលខេត្តកែប ចាប់ពីពេលនេះតទៅ ។ សារសំឡេងរបស់សម្ដេចតេជោជិត២នាទី ជុំវិញការយកភាស៊ីចូលខេត្តកែប ក្រោយប្រជាពលរដ្ឋប្រតិកម្មនៅលើបណ្ដាញសង្គមហ្វេសបុក និងស្ដីបន្ទោសខ្លាំងៗជាសាធាេណៈ ចំពោះការអនុញ្ញាតឱ្យមានការយកភាស៊ីនេះ ។ 

សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ៗថា សម្ដេចមិននឹកស្មានទាល់តែសោះថាខេត្តកែបមានករណីបែបនេះ ដែលយកលុយពីប្រជាជនចូលខេត្តរបស់ខ្លួន ។ សម្ដេចបានចាត់ទុក ការយកប្រាក់ពីប្រជាជន ជាភ្ញៀវទេសចរជាតិ អន្តរជាតិក្ដី នេះជាអំពើ ឆោតល្ងង់របស់អភិបាលខេត្ត និងស្ថាប័នដែលយកលុយនេះ ។ សម្ដេចបញ្ជាដាច់ណាត់ លុបចោលកិច្ចសន្យានានា មិនឱ្យមានការយកប្រាក់ពីពលរដ្ឋ ចាប់ពីពេលនេះ នឹងមិនឱ្យកើតមានសារជាថ្មីដាច់ខាត ។ 

សូមជ្រាបថា Facebook ឈ្មោះ Samnang Nov ដែលបានរិះគន់ចំពោះខេត្តកែប ដែលបានដាក់បារ៉ាស ចាំយកលុយពីអ្នកធ្វើដំណើរ ពេលចូលទៅលេងកម្សាន្តនៅខេត្តកែប សូម្បីឆ្លងកាត់ក៏ត្រូវបង់លុយដែរ ។ នៅលើក្រដាសនោះ គឺក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប ។ 

បន្ទាប់ទទួលបានបទបញ្ជាពីសម្ដេចនាយករដ្ឋមន្ត្រី   ឯកឧត្ដម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានប្រកាសភ្លាមៗថា ចាប់ពីម៉ោងនេះទៅ (១៥ ខែមេសា ឆ្នាំ២០២៣) រដ្ឋបាលខេត្តកែប បានណែនាំ ក្រុមវិនិយោគបញ្ឈប់ មិនអោយយកថ្លៃភាស៊ីទៀតឡើយ ហើយរដ្ឋបាលខេត្តនឹងធ្វើកិច្ចការនេះ បន្តទៀតជាមួយ ក្រសួងស្ថាប័ន ពាក់ព័ន្ធ ដើម្បីជូនបងប្អូនភ្ញៀវទេសចរ មកលេង កម្សាន្ត ដោយសេរីនៅខេត្តកែប ក្រោមដំបូល សន្តិភាពសម្ដេចតេជោ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *