បិទទ្វារផ្ទះ Liveលក់ខោអាវ ស្រាប់ចោរមកចងទ្វារខាងក្រៅ លួចម៉ូតូអាសង់ទៅបាត់

ភ្នំពេញ ៖ រូបភាពវីដេអូពីកាមេរ៉ាសុវត្ថិភាព បង្ហាញពីចោរម្នាក់ បានធ្វើសកម្មភាពយកដែកចងទ្វារពីក្រៅ រួចលួចម៉ូតូមួយគ្រឿងបានសម្រេច ខណៈម្ចាស់ម៉ូតូនិងមនុស្សជាច្រើនទៀត នៅក្នុងផ្ទះកំពុងLive លក់ផលិផលរបស់ខ្លួន ។ វីដេអូនេះ ត្រូវបានផ្ទុះខ្លាំង និងចែករំលែកក្នុងបណ្ដាញសង្គម ដោយសារល្បិចចោរចម្លែក និងចោរក្លាហាន ហ៊ានធ្វើសកម្មភាពទាំងថ្ងៃ ទាំងមនុស្សនៅច្រើន ។ 

គណនេយ្យហ្វេសបុក Mrr ម៉ារីបោះដុំខោអាវគ្រប់ប្រភេទ បានបង្ហាញថា សូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា ករណីចោរលួចកាច់ករម៉ូតូរបស់នាងខ្ញុំ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅតំបន់បុរីពិភពថ្មីកំបូល១ ផ្លូវជាតិលេខ4 ផ្លូវ21 ផ្ទះ189 នៅមុខផ្ទះ Mrr ម៉ារីបោះដុំខោអាវគ្រប់ប្រភេទ ។ បេីបងប្អនបងឃេីញភិនភាគនេះ ជួយទាក់មកនាងខ្ញុំផង តាមរយៈលេខ 015 555 250 ។ សូមបងប្អូនជួនស៊ែរផង រាល់ថ្ងៃតាមផ្លូវមុខផ្ទះ អ៊ូអរខ្លាំងណាស់ តែដោយសារជិតចូលឆ្នាំ បងប្អូននៅជុំវិញទៅស្រុកអស់ ទេីបវាហ៊ានដល់ម្លឹង ។ 

ម្ចាស់រងគ្រោះបានសរសេរលើហ្វេសបុកទៀតថា នៅតំបន់នេះបាត់ម៉ូតូច្រើនរួចមកហើយបងប្អូន តែគ្មានសមត្ថកិច្ចណា ចាប់ពួកវាបានទេ។ ករណីខាងលើគាត់បានទៅ ដាក់ពាក្យបណ្ដឹងនៅសមត្ថកិច្ចរួចហើយ ប៉ុន្តែពុំទាន់មានដំណឹងអ្វីសោះ ៕ ដោយ ៖ គាសំណាង 

Leave a Reply

Your email address will not be published. Required fields are marked *