បង្ក្រាបគ្រឿងញៀន ក្នុងកាស៊ីណូ គ័ងហ្វាកាឡាក់ស៊ី ខេត្តព្រះសីហនុ

ព្រះសីហនុ ៖ ជនបរទេស១២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងដកហូតថ្នាំញៀនជាច្រើន នៅក្នុងកាស៊ីណូ គ័ងហ្វាកាឡាក់ស៊ី នៅមុខវិទ្យាល័យកម្មករ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ។ 

ប្រភពបង្ហើបឱ្យដឹងថា  កម្លាំងកងរាជអាវុធហត្ថ បានបើកប្រតិបត្តិការបង្ក្រាប ករណីគ្រឿងញៀន នៅក្នុងកាស៊ីណូ គ័ងហ្វាកាឡាក់ស៊ី ឃាត់ខ្លួនជនជាតិចិននិងវៀតណាម ចំនួន១២នាក់ (ប្រុស៧នាក់ , ស្រី៥នាក់) រួមទាំងថ្នាំញៀនមួយចំនួន និងសម្ភារៈបម្រើដល់បទល្មើសមួយចំនួនទៀត ។ 

ប្រភពបានបង្ហើបបន្តថា ទីតាំងខាងលើដែលសមត្ថកិច្ចបង្ក្រាបនេះ មានឈ្មោះ ឆរ័ត្ន ហៅតេឡា ឬ ឡៅហ៊ុង ជនជាតិខ្មែរ មានមុខងារនិងបណ្ដាញធំដុំ ជាអ្នកមើលការខុសត្រូវ ហើយកំពុងស្វះស្វែងអន្តរាគមន៍ លើករណីនេះ ។ ចំពោះមុខ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ កំពុងស្រាវជ្រាវក្រុមបក្ខពួក និងមេក្លោង ដែលពាក់ព័ន្ធករណីគ្រឿងញៀន ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *