សុំម្ដាយទិញម៉ូតូមុនចូលឆ្នាំមិនបាន ខឹងដុតផ្ទះម្ដាយចោល

កំពង់ស្ពឺ ៖ លំនៅដ្ឋាន១ខ្នង បានរងការឆាបឆេះ បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ១២និង៤៥នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យទី០៩ ខែមេសា ឆ្នាំ២០២៣ នៅចំណុចភូមិចាស់ ឃុំពេជមុនី ស្រុកគងពិសី​ ខេត្តកំពង់​ស្ពឺ ។ 

នគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា អគ្គីភ័យបានឆាបឆេះលំនៅដ្ឋាប មានទំហំ៨ម៉ែត្រគុណនឹង៩ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿងមានជញ្ជាំងក្ដា​រ ឈើលើ​ ថ្មខាង​ក្រោម​រៀបឥដ្ឋ​ កម្មសិទ្ធិ​របស់ ឈ្មោះ ឆឹង លីម ភេទស្រី អាយុ៤៣ឆ្នាំ នៅភូមិឃុំខាងលើ ។ 

នគរបាលខេត្តបានបន្តថា យោងតាម​សាក្សី​និងជាអ្នកឃេីញហេតុការណ៍​ដំបូង ​ឃើញមានបុរសម្នាក់បានធ្វើសកម្មភាព​ដុតផ្ទះតែម្ដង​ បុគ្គលនោះមានឈ្មោះខឿន សុភីន ភេទប្រុ​ស អាយុ២១ឆ្នាំ ត្រូវជាកូនប​ង្កើ​ត​ ម្ចាស់ផ្ទះរងគ្រោះ ។ 

តាមការបញ្ជាក់ពីក្រុមគ្រួសារ​ និងអ្នកជិតខាង​ កូនដែលុដុតផ្ទះខ្លួនឯ​ង គឺជាមនុ​ស្សមា​នសតិពេញលេញ មិនមែនជាជនមានវិបល្លាសស្មារ​តី​នោះទេ​ ប៉ុន្តែ​មូ​លហេតុ​ដែលនាំឱ្យកូនហ៊ាន លេីកដៃយកភ្លើងដុតផ្ទះខ្លួននេះ​ គឺមកពីខឹងម្ដាយមិនបំពេញ បំណងរបស់ខ្លួន ​( ទិញម៉ូតូ​មុនចូលឆ្នាំ)។ 

ក្នុងហេតុការណ៍​គ្រោះថ្នាក់​អគ្គីភ័យ សមត្ថកិច្ចបានប្រើប្រាស់​រថយន្តពន្លត់អគ្គិភ័យ០១គ្រឿង អស់ទឹកចំនួន០២ឡានទប់ស្កាត់ ហើយករណីនេះពុំបង្កការរងរបួសដល់មនុស្សឡើយ ។  បច្ចុប្បន្ន​សមត្ថកិច្ចបាន ឃាត់ខ្លួនអ្នកបង្ក មកសាកសួរ​និងចំណាត់ការ តាមនីតិវិធី ៕ ដោយ ៖ ប៉ូច គឹមសុខ

Leave a Reply

Your email address will not be published. Required fields are marked *