គាស់ទូរលួចលុយជីតាជាង១ម៉ឺនដុល្លារនិងខ្សែ.ក យកទៅទិញម៉ូតូនិងទូរស័ព្ទ ជូនមិត្តភក្តិម្នាក់១គ្រឿង

តាកែវ ៖ កម្លាំងនគរបាលនៃ អធិការដ្ឋានស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើស្រាវជ្រាវរហូតឈាន ដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់ ក្រោយបុរសវ័យចំណាស់ម្នាក់ បានដាក់ពាក្យប្តឹងចៅបង្កើតរបស់ខ្លួន បានលួចគាស់លួចយកលុយអស់ជាង១ម៉ឺនដុល្លាររួមទាំងខ្សែ.ក២ខ្សែ កាលថ្ងៃទី ២ខែ មេសាឆ្នាំ ២០២៣កន្លងទៅ។

លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានប្រាប់ឱ្យដឹងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះថា ហេតុការខាងលើបានកើតឡើង កាលពីថ្ងៃ២ ខែមេសា ២០២៣  នៅវេលាម៉ោង៣និង៣០នាទីចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ខេត្តតាកែវ។

លោកអធិកាតបានឱ្យដឹងថា ជនសង្ស័យរួមមាន ១៖ឈ្មោះមូល ពិសិដ្ឋ ហៅពេជ្រ ត្រូវជាចៅបង្កើត ជាអ្នកធ្វើសកម្មភាពលួច ម៉ូតូឆ្នាំ២០២៣មួយគ្រឿង ទូរសព្ទ ខ្សែក២ខ្សែ និងប្រាក់ដុល្លារចំនួន១ម៉ឺនដុល្លារ ,ទី២៖ឈ្មោះ អុឹង សុភានុត , ទី៣៖ឈ្មោះ រ៉េន ចាន់យូរ) និង,ទី៤៖ឈ្មោះ ហេង មករា ដកហូតវត្ថុតាងម៉ូតូពីអ្នកទាំង៣ម្នាក់១គ្រឿង (៣គ្រឿង) ម៉ាកនិច ឆ្នាំ២០២៣ ទូរស័ព្ទអាយហ្វូនស៊េរីទំនើបម្នាក់១គ្រឿង  (ទទួលផលចោរកម្ម ឈ្មោះមូលពិសិដ្ឋទិញឲ្យ)។

លោក ឌុក ធីយ៉ា បានបញ្ជាក់ថា ក្រោយពីកើតហេតុនិងទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ មានករណីជនសង្ស័យ ប្រដាប់ដោយកាំបិត បានធ្វើសកម្មភាពគាស់ទ្វារផ្ទះនិងគាស់ថតតុ របស់បុរសឈ្មោះ អ៊ុយ ម៉ៅ ភេទប្រុសអាយុ ៦៩ ឆ្នាំ(តនៅភូមិមហាសេនា ឃុំតាភេម យកបានសម្ភារៈរួមមាន ៖ ខ្សែកមាសចំនួន២ខ្សែ ប្រាក់ដុល្លារចំនួន១៤៥០០ដុលា្ល រួចគេចខ្លួនបាត់ នៅពេលជនរងគ្រោះនិងក្រុមគ្រួសារចេញទៅឆេងម៉េងអស់។

ភ្លាមៗនោះសមត្ថកិច្ចរបស់ លោកបានចុះធ្វើការស្រាវជ្រាវ ដោយមានបទបញ្ជា ពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រមទាំងដឹកនាំ សម្របសម្រួលដោយព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង៦៖០០នាទីកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកដឹកនាំផ្ទាល់ដោយលោក ឌុក ធីយ៉ា សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះតែម្តង។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់កំពុងសាកសួរនិងកសាងសុំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅកាន់តិលាការចាត់ការតាមផ្លូវច្បាប់៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *