អធិការនគរបាលខណ្ឌឫស្សីកែវ ជូនអំណោយដល់អតីតយុទ្ធជន២៥គ្រួសារ ដែលមានជីវភាពខ្វះខាត

ភ្នំពេញ ៖ ដោយមានការយកចិត្តទុកដាក់លើជីវភាពរបស់អតីតយុទ្ធជន ពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសាឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ និងជាប្រធានអតីតយុទ្ធជនកម្ពុជា ខណ្ឌឫស្សីកែវបានជួបសំណេះសំណាល និងនាំយកនូវអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម យឹម លាង ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌឫស្សីកែវ ចែកជូនអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាតចំនួន២៥គ្រួសារ។ 

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត មានប្រសាសន៍ថា អំណោយនាពេលនេះ ទោះតិចក្ដីច្រើនក្ដី សបញ្ជាក់ពីទឹកចិត្តនិងការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ និងក្រុមការងារ ជូនចំពោះ បងប្អូន អតីតយុទ្ធជន ដែលកំពុងមានជីវភាពខ្វះខាត គ្មានលទ្ធភាព រស់នៅបន្ទប់ជួល និងខ្លះទៀត មានជំងឺ និងមានពិការភាព ដើម្បីជួយសម្រួលការលំបាក បានមួយរយៈពេលផងដែរ។ អំណោយនោះមានអង្ករគ្រឿងឧបភោភបរិភោគ និងថវិកា៥០,០០០រៀល ( ៥ម៉ឺនរៀល ) សម្រាប់មួយគ្រួសារ ។ 

ក្នុងកាសនោះផងដែរ លោកក៏សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងពិធីបុណ្យចូលឆ្នាំ ប្រពៃណីខ្មែរ ខាងមុខ សូមមេត្តាបង្កើនការប្រុងប្រយ័ត្ន មុនចាកចេញពីផ្ទះ ទៅកាន់ស្រុកកំណើត ឬទីកន្លែងកម្សាន្តនានា ត្រូវតែត្រួតពិនិត្យឱ្យបានហ្មត់ចត់ ចំពោះភ្លើងទានធូប និងចរន្តអគ្គីសនី ជៀសវាង គ្រោះអគ្គីភ័យកើតឡើង ជាយថាហេតុ។ ហើយម៉្យាងទៀត ចំពោះការធ្វើដំណើរ ត្រូវគោរពច្បាប់ចរារណ៍ ជៀសវាង កុំអោយកើតមាននូវគ្រោះថ្នាក់ ដែលធ្វើអោយខាតបង់ទាំងពេលវេលា និងទ្រព្យសម្បត្តិ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *