ផ្ញើរជូនអ្នករត់កង់បីមួយចំនួន កុំចេះតែរុល កុំចេះតែលឿន ប៉ះយានយន្តគេ អាងសំពះសុំទោស

ភ្នំពេញ ៖ គណនេយ្យហ្វេសបុកមួយ បានបង្ហាញហេតុការណ៍របស់ខ្លួន ដើម្បីផ្ដល់ជាសារទៅកាន់ អ្នករត់ម៉ូតូកង់បីមួយចំនួន ដែលចូលចិត្តបើកបរប្រញ៉ាប់ប្រញ៉ាល់ ខ្វះការប្រុងប្រយ័ត្ន មានចន្លោះចេះតែរុលប្រជ្រៀត ឱ្យតែបានទៅមុខ រួចបង្កជាគ្រោះថ្នាក់ ខូចខាតយានយន្តរបស់អ្នកដទៃ ចុងក្រោយគ្មានអ្វីក្រៅពី លើកដៃសំពះសុំទោស ដើម្បីរួចខ្លួន ។ 

យោងតាមគណនេយ្យហ្វេសបុកឈ្មោះ Eii Ling បង្ហោះនៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣នេះថា « ធ្លាប់តែឃេីញគេផុស ដល់លូវជួបខ្លួនអែងបានយល់អារម្មណ៍ ថាហេតុអីម្ចាស់ឡានខ្លះគាត់ជេរ គាត់ស្អប់ពូៗPass app ហេីយខ្លះទៀត គេចេះតែខឹងPass app ដល់វៃក៏មាន អាងអោយតែប៉ះឡានគេ គឺសំពះសុំទោស ថាគ្មានលុយសង តែបេីកចូលចិត្តតែមានប្រលោះគឺរុលវ៉ា មិនដឹងជាបេីកប្រញាប់ទៅណា ផ្លូវក្នុងបុរីតូចញ៉េបសោះ សំពះសុំទោសថា ដឹងខុសហេីយមិនមានលុយសងខ្ញុំវាមិនអីទេ តែវាខាតពេលវេលាខ្ញុំទៀត ត្រូវដាក់ឡានចូលជាង បេីកឡប់តែអែងតែមកនាំអោយគេពិបាក ដល់ទៅ2នាក់ហេីយ គ្មានបានសំណងលុយសូម្បី1$ទាំងអស់ ហេីយឡានមួយទៀតចតចោលមិនដឹងអី ក៏មកត្រូវខាតពេលដោយសារគាត់..!!! ( ឡានខ្ញុំអាព្រុសកំពុងបេីកបរមិនមែនចតចោល) »៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *