អធិការនគរបាលខណ្ឌឫស្សីកែវ ជំរុញកម្លាំង ចេញល្បាត បង្ការ ទប់ស្កាត់បទល្មើស

ភ្នំពេញ ៖  អនុវត្តន៍តាមបញ្ជា និងការណែនាំ របស់ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ បានជំរុញបន្ថែម ដល់កងកម្លាំងតាមបណ្ដាប៉ុស្តិ៍នគរបាល ចេញល្បាត បង្ការ ទប់ស្កាត់បទល្មើស ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋាន ពិសេសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជិតចូលមកដល់ខាងមុខនេះ ។ 

លោកអធិការ ក៏បានជំរុញឱ្យយកចិត្តទុកដាក់ ក្នុងការស្រាវជ្រាវបង្ក្រាបឲ្យបាននូវមុខសញ្ញាជួញដូរ ទីតាំងលួចលាក់ ចែកចាយ និងប្រើប្រាស់សារធាតុញៀនដោយខុសច្បាប់គ្រប់ប្រភេទ ជាពិសេស ណែនាំដាច់ខាត ដល់មន្ត្រីទាំងអស់ ហាមពាក់ព័ន្ធក្នុងការប្រើប្រាស់សារធាតុញៀន បើមិនដូច្នោះទេ គឺត្រូវតែអនុវត្តតាមនីតិវិធីច្បាប់ ជាពិសេសអាចត្រូវសុំគោលការណ៍ ដើម្បីបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ។

ទន្ទឹមនេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត បានជំរុញឱ្យកម្លាំងទាំងអស់ យកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យវត្តមានកម្លាំងដោយត្រូវមានកម្លាំងជាក់ស្តែង រួមជាមួយមធ្យោបាយផ្សេងៗ ត្រៀមចេញដោះស្រាយ ជួយសង្គ្រោះ និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ជាពិសេសត្រូវត្រៀមការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាពេលខាងមុខនេះ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *