ឃាត់បុរសចិន២នាក់ ពាក់ព័ន្ធករណី ចាប់ជំរិតចងមាត់ដៃជើងចិនម្នាក់

ភ្នំពេញ​ ៖​ មានករណីចាប់ជម្រិតជនជាតិចិនម្នាក់ចងរុំស្កុតមាត់ ដៃ ជើង ត្រូវបានសមត្ថកិច្ចចម្រុះជួយសង្គ្រោះទាន់ពេលហើយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនបាន២នាក់ នាវេលាម៉ោងប្រមាណ ២អធ្រាត្រថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នៅចំណុចផ្ទះលេខ ៤០ ផ្លូវលេខ១៦ ភូមិទឹកបញ្ចេញ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យជាជនជាតិចិន២នាក់រួមមាន ១- ឈ្មោះMajtan Dong ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិចិន មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចផ្ទះកើតហេតុខាងលើនិងទី២-ឈ្មោះWang Yonfou ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់នៅជាមួយគ្នា។

វត្ថុតាងដកហូតរួមមាន រថយន្តមួយគ្រឿងម៉ាក Highlander ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2 J-6017,ទូរសព្ទ២គ្រឿង,ខ្សែពួរនិងស្កុតរុំមាត់។ ចំណែកជនរងគ្រោះពុំទាន់ស្គាល់អត្តសញ្ញាណដោយសារសន្លប់បាត់ស្មារតី បានបញ្ជូនទៅមន្ទីរពេទ្យលោកសង្ឃដើម្បីជួយសង្គ្រោះ។

ចំពោះមូលហេតុកំពុងស្រាវជ្រាវ តែសមត្ថកិច្ចបានបង្ហើបឱ្យដឹងថា ពាក់ព័ន្ធករណីនេះទំនងជារឿងចាប់ជំរិតទារប្រាក់,ហើយព័ត៌មានលម្អិតBBNនឹងផ្សាយនៅពេលក្រោយ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *