ក្រឡេកឃើញដែរ ស្មានតែកម្មករផ្លូវល្បឿនលឿន ជិះទៅដល់ត្រូវមួយដុំថ្ម

កំពង់ស្ពឺ ៖ រថយន្តទំនើបមួយគ្រឿង បានរងការខូចខាត ដោយសារជនម្នាក់គប់មួយដុំថ្ម នៅវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី៥ខែមេសា ឆ្នាំ២០២៣ នៅលេីផ្លូវល្បឿនលឿន ​ចន្លោះ​គីឡូម៉ែត្រ​លេខ​ ៥៣-៥៤​ ស្ថិតនៅភូមិត្រពាំងក្រឡឹង ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។ 

សមត្ថកិច្ចនៃស្នងការនគរបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថា ជនសង្ស័យ​ជាជនអនាថា (វិបល្លាសស្មារតី​ ) ភេទប្រុស​ អាយុប្រហែល​៣០ឆ្នាំ​ មិនដឹងអាសយដ្ឋាននិង​ស្រុកកំណេីត ឯរថយន្តរងគ្រោះ ម៉ាក​ឡិច​សុីស​ ពណ៌​ទឹកមាស​ LX470 ស្លាកលេខ​ ព្រៃវែង​2C-3​44​4 ជាកម្មសិទ្ធិ របស់​ឈ្មោះ​ អ៊ុក សេងហុង ភេទប្រុស អា​យុ៥១ឆ្នាំ រស់នៅស្រុកកំពង់ត្របែក ខេត្ដព្រៃវែង ។ 

អ្នក​បើកបររថយន្ដខាងលេី​បានបញ្ជាក់ថា​ រថយន្ត​គាត់​ បេីកបរក្នុងទិ​សដៅពីលិច ឆ្ពោះទៅទិសខាងកេីត​ លុះមកដល់ចំ​ណុ​ចខាងលេី​ បានប្រទះឃេីញមនុស្សដែល​សម្ងំឈរអែប នៅលេីផ្លូវល្បឿនលឿន សង្ស័យជា​កម្មករ​ផ្លូវ​ល្បឿន​លឿន​ ស្រាប់តែ​យកដុំថ្មគប់គ្រវែង​មកលេី​រថយន្ដរបស់គាត់ កំពុងតែបេីកបរ បណ្ដាលឲ្យ​ត្រូវចំចំណុចទ្វារក្រោយខាងស្ដាំ​ ខូចខាតកំពិត ។ 

បច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានសហការយកមក​កាន់ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីសាក​សួរ និងបន្ដនីតិវិធីស្រាវជ្រាវ រកអាណាព្យាបាលក្រុម​គ្រួសារទទួល​ខុសត្រូវ លេីអំពេីដែលបង្ក ។ ក្នុងនាមសមត្ថកិច្ចសង្ឃឹមជឿជាក់ថា ករណីបែបនេះ​និងមិនកេីតមានបន្តទៀតទេ​ ដោយស្នេីសុំកិច្ចសហការពី​សមត្ថកិច្ចពាក់ព័ន្ធ​ ក្រុមហ៊ុន​ និងប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ករណីបែបនេះទាំងស្រុង ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *