សាងសង់ផ្ទះ១២​ល្វែង មុនលិខិតអនុញ្ញាត​ , រដ្ឋបាលរាជធានីភ្នំពេញ​ ប្រកាសចាត់វិធានការផ្លូវច្បាប់ ទៅលេីវិស្វ័ករ​ ឬក្រុមជាង​ និងម្ចាស់សំណង់

ភ្នំពេញ ៖ អភិបាលរងរាជធានីភ្នំពេញ លោក ឃ្លាំង ហួត បានឱ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះថា ករណីស្នេីសុំច្បាប់សាងសង់ផ្ទះចំនួន ១២​ ល្វែងរបស់ឈ្មោះ​ លី​ គួង​ និង​កូយ​ សុធារី​ ស្ថិតនៅភូមិពោងពាយ​ សង្កាត់ទួលសង្កែទី២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ​ គឺពិនិត្យឃើញថា មានការសាងសង់មុនលិខិតអនុញ្ញាត​ ដែលកំពុងចរន្តការក្នុងការសុំច្បាប់សាងសង់​ តាមរយៈអង្គភាពច្រកចេញចូលតែមួយ​ នៃរដ្ឋបាលរាជធានីភ្នំពេញ។ 

រដ្ឋបាលរាជធានីភ្នំពេញ​ នឹងចាត់វិធានការផ្លូវច្បាប់ទៅលេីវិស្វ័ករ​ ឬក្រុមជាង​ និងម្ចាស់សំណង់ខាងលេីនេះ​យ៉ាងមុឺងម៉ាត់​ តាមច្បាប់ស្ដីពីសំណង់​  ដែលដាក់ចេញដោយក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់។ លោកក៏បានអំពាវនាវដល់ម្ចាស់សំណងទាំងអស់ មេត្តាស្នេីសុំច្បាប់ ឱ្យបានមុន​ចាប់ផ្ដេីមសាងសង់​  តាមរយៈអង្គភាពច្រកចេញចូលតែមួយ​ នៃរដ្ឋបាលរាជធានីភ្នំពេញ ៕ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *