សម្ដេចតេជោនាយករដ្ឋមន្រ្តី អំពាវនាវ រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ

ភ្នំពេញ ៖ សម្ដេចតេជោនាយករដ្ឋមន្រ្តី អំពាវនាវឱ្យប្រជាជនកម្ពុជាគ្រប់រូប ចូលរួមគាំទ្រ និង ទិញផលិតផលខ្មែរ យកទៅប្រើប្រាស់ឱ្យបានច្រើន ក្រោមស្មារតី “រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើត ការងារជូនពលរដ្ឋខ្មែរ” និងសូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ អង្គការ ដៃគូអភិវឌ្ឍ និងវិស័យឯកជនទាំងអស់បន្តកិច្ចសហការជាមួយ នឹងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជួយអភិវឌ្ឍផលិតផល ខ្មែរឱ្យកាន់តែមានភាពសម្បូរបែប និងមានឧត្តមភាពទីផ្សារ។

សារលិខិត​ ចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ ប្រធា​នកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ​ អបអរទិវាជាតិលេីកកម្ពស់ ការប្រេីប្រាស់ផលិតផលខ្មែរ​ លេីកទី៦​ ឆ្នាំ២០២៣​ ក្រោមប្រធានបទ” រួមគ្នាទិញផលិតខ្មែរ​ គឺបង្កេីតការងារជូនពលរដ្ឋខ្មែរ” ។ សេចក្ដីលម្អិត នៃសារលិខិត មានភ្ជាប់នៅខាងក្រោម ៕ ដោយ ៖ ហួត សម្បត្តិ 

Leave a Reply

Your email address will not be published. Required fields are marked *