លួចម៉ូតូមិនបាន បាញ់លោកគ្រូម្នាក់រំដោះខ្លួនតែមិនត្រូវ

ភ្នំពេញ ៖ ស្នូរគ្រាប់កាំភ្លើង នៅបរិវេណវិទ្យាល័យ ជា ស៊ីម សាមគ្គី បង្កឡើងដោយជនសង្ស័យ២នាក់ បំណងចូលមកលួចម៉ូតូក្នុងសាលា ប៉ុន្តែបានសិស្សៗនិងលោកគ្រូៗមកទាន់ ទើបពួកវាបាញ់គម្រាម រួចនាំគ្នាជិះម៉ូតូរត់គេចបាត់អស់ ។ 

ហេតុការណ៍នេះកើតឡើង នៅបរិវេណវិទ្យាល័យ ជា ស៊ីម សាមគ្គី តាមបណ្ដោយផ្លូវ២៧១ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោករាជធានីភ្នំពេញ នៅវេលាម៉ោង១០យប់ ថ្ងៃចន្ទ ទី៣ ខែមេសា ឆ្នាំ២០២៣ ។ 

យោងតាមសិស្សៗរៀបរាប់ថា វិទ្យាល័យគាត់ បានប្រារព្ធធ្វើពិធីមហាសង្ក្រាន រយៈពេលមួយថ្ងៃរួចមកហើយ ចូលដល់ថ្ងៃទី២ ជាថ្ងៃកើតហេតុនេះ ពួកគាត់មានការសង្ស័យមនុស្សពីរនាក់ មានបំណងកាត់សោរទ្វារខាងជើង ដែលចាក់សោរចោល បម្រុងចូលលួចម៉ូតូ។ ពួកគាត់បានរត់មកប្រាប់លោកគ្រូៗ ។ 

ភ្លាមៗ ពេលលោកគ្រូទៅដល់ បំណងចេញទៅសួរនាំ ពួកវាក៏ដកកាំភ្លើងបាញ់មួយគ្រាប់ សំដៅមកលោកគ្រូ តែសំណាងល្អមិនត្រូវហើយក៏រត់ចេញពីកន្លែងកើតហេតុបាត់តែម្ដង ។ បន្ទាប់មកសមត្ថកិច្ចបានមកនាំសិស្សសាលា ដែលឃើញហេតុការណ៍ ទៅបំភ្លឺដើម្បីកំណត់មុខជនសង្ស័យ ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *