បើកឡានសុខៗ ត្រូវមួយដំថ្ម , ជនសង្ស័យថា គប់ច្រឡំខុសឡាន

ព្រះសីហនុ ៖ ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវបង្ក្រាបបាន បន្ទាប់ពីធ្វើសកម្មភាព គប់កញ្ចក់រថយន្តពលរដ្ឋម្នាក់កាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣ នៅចំណុចផ្លូវចំណោទអូរត្រាវ ស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាំងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ 

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញសារព័ត៌មានថា ជនសង្ស័យទី១ ឈ្មោះសោម សឿន ហៅនឿន កម្មកររោងចក្រ ស្នាក់នៅស្រុកព្រៃនប់ និងទី២ ឈ្មោះ គន ស៊ុនហេង ( ជាអ្នកគប់ )ស្នាក់នៅភូមិឃុំជាមួយគ្នា ឃាត់ខ្លួនបាននៅថ្ងៃទី២ បន្ទាប់ទទួលបណ្ដឹងបានពីជនរងគ្រោះ ផែន ឆេងលី ភេទស្រី អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះ​សី​ហនុ ជាម្ចាស់រថយន្តឡិចស៊ីស៣៣០ រងការខូចខាត បែកកញ្ច​ក់ខាងមុខផ្នែកខាងឆ្វេង។ 

ក្រុមជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា គប់ឡានខុសទេ ហើយមូលហេតុដែលគប់កញ្ចក់ឡាន ដោយសារខឹងមានឡានមកពីមុខ បើកភ្លើងហ្វាដាក់ខ្លួន ហើយរើសដុំថ្មដាក់នៅតាមម៉ូតូ ដើម្បីស្វែងរកគូជម្លោះដើម្បីគប់ បែរជាចំឡានជនរងគ្រោះកំពុងធ្វើដំណើរពីក្រោយ ឡានដែលខ្លួនគុំនំទៅវិញ ។ បច្ចុប្បន្នកម្លាំងការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ កំពុងបន្តនិតិវិធីជំនាញ ៕ ដោយ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *