ឃាត់ជនសង្ស័យ១១នាក់ វាយជនជាតិចិន និង លួចសម្ភារ នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ ៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ សហការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានជាបន្ដបន្ទាប់១១នាក់នៅចំណុចទីតាំងរោងចក្រដំណាប់ស្វាយ ហ៊ូណាន ស្ថិតនៅភូមិខ្នងក្រាំង ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺដែលក្រុមជនសង្ស័យបានធ្វើសកម្មភាពប៉ុនប៉ង លួចនិងបានប្រព្រឹត្តជាក់ស្ដែងប្រើហិង្សាទៅជនជាតិចិន ជាអ្នកមើលការខុសត្រូវ នៅទីតាំងខាងលើនិងលួចសម្ភារមួយចំនួន កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ។


សមត្ថកិច្ចនិយាយថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ មានក្រុមជនសង្ស័យបានធ្វើសកម្មភាពប៉ុនប៉ង លួចនិងបានប្រព្រឹត្តជាក់ស្ដែងហិង្សាទៅជនជាតិចិន ជាអ្នកមើលការខុសត្រូវ នៅទីតាំងខាងលើ និងលួចសម្ភារមួយចំនួន ។

សមត្ថកិច្ចបន្តថា ដោយមានការចង្អុលដឹកនាំ ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺនិងបានការសម្របសម្រួលនីតិវិធីពីតំណាងអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ សមត្ថកិច្ចចម្រុះបានឃាត់ជនសង្ស័យ១១នាក់រួមមាន ១-ឈ្មោះនី ចំណាន ភេទប្រុស កើតនៅឆ្នាំ ២០០៤,២-ឈ្មោះយៀន ដាវីត ភេទប្រុស កើតនៅឆ្នាំ ២០០៦,៣-ឈ្មោះមុំ ឌីណា ភេទប្រុស កើតនៅឆ្នាំ១៩៩៣,៤-ឈ្មោះសុិន ធា ភេទប្រុស កើតនៅឆ្នាំ២០០៦,៥-ឈ្មោះទិន គុណ ភេទប្រុស អាយុ ៤៨ឆ្នាំ,៦-ឈ្មោះជា បីប ភេទប្រុស កើតនៅឆ្នាំ១៩៨៦,៧-ឈ្មោះថៃ សី ភេទប្រុស កើតនៅឆ្នាំ១៩៩៧, ៨-ឈ្មោះហ៊ុល សៀង ភេទប្រុស កើតនៅឆ្នាំ ១៩៩៧,៩-ឈ្មោះណាវ ម៉ៅ ភេទប្រុស កើតនៅឆ្នាំ១៩៨៦,១០-ឈ្មោះនី ចន្រ្ទា ភេទប្រុស កើតនៅឆ្នាំ២០០១និង១១-ឈ្មោះហ៊ុន ធីម ភេទប្រុស កើតនៅឆ្នាំ២០០៤ជនសង្ស័យទាំង១១នាក់ មានទីលំនៅក្នុងស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ បានបញ្ជូនមុខសញ្ញាជនសង្ស័យទាំង១១នាក់មកកាន់ការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ដ បន្ដនីតិវិធី កសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *